Breaking News

តារាប្រុស-ស្រីវ័យក្មេងល្បីៗ ៣ដួង ប្រកាសប្រឡងជាប់បាក់ឌុប

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ បានប្រកាសលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬការប្រឡងបាក់ឌុប នៅទូទាំងរាជធានីភ្នំពេញនិងខេត្តកណ្តាល ខណៈនៅតាមខេត្តនានា នឹងត្រូវប្រកាសនៅថ្ងៃទី២៣ ខែធ្នូនេះ។

កំឡុងថ្ងៃប្រកាសលទ្ធផលនៃការប្រឡងនេះដែរ គេឃើញមានបេក្ខជនជាច្រើនបានទៅពិនិត្យលទ្ធផលរៀងៗខ្លួន។ ក្នុងនោះក៏មានតារាចម្រៀង និងសម្តែងប្រុស-ស្រីវ័យក្មេងល្បីៗ៣ដួង ទៅពិនិត្យលទ្ធផលដូចគ្នា ខណៈដែលពួកគេក៏សុទ្ធបង្ហាញអារម្មណ៍រំភើបដោយប្រកាសដំណឹងប្រឡងជាប់បាក់ឌុប និងនិទ្ទេសល្អផ្សេងៗគ្នា។

តារាវ័យក្មេងទាំង៣ដួងដែលប្រឡងជាប់បាក់ឌុបនោះរួមមាន៖

ទី១. តារាចម្រៀងវ័យក្មេង និងជាម្ចាស់ជ័យលាភីកម្មវិធីប្រឡង The Voice Kid Cambodia រដូវកា លទី១ ពេជ្រ ថៃ, ពេជ្រ ថៃ ទទួលបានលទ្ធផលប្រឡងជាប់និទ្ទេស “C” និងបាននិយាយថា ទីបំផុតខ្ញុំធ្វើបានហើយ។

ទី២. តារាវ័យក្មេង ចាន់ សុបញ្ញា ម្ចាស់ពានកម្មវិធីប្រឡង X Factor Cambodia រដូវកាលទី១ ក៏បា នប្រកាសប្រឡងជាប់និទ្ទេស “C” ផងដែរ។ បញ្ញាបានលើកឡើងដែរថា ទីបំផុតកូនប្រុសរបស់ពុកម៉ែធ្វើបានហើយ។

ទី៣. តារាសម្តែងស្រីវ័យក្មេងរូបស្រស់ អាង សុជាត បានប្រកាសអារម្មណ៍រំភើបដោយលទ្ធផលទទួលបានជាប់និទ្ទេស “D”។ សុជាតា ក៏បានប្រកាសត្រៀមខ្លួនរួចជាស្រេចដើម្បីចូលសិក្សានៅសាកលវិទ្យាល័យ។ ជាមួយគ្នានេះ គេកក៏ឃើញមានការចូលរួមអបអរ និងបង្ហាណក្តីរំភើបពីសំណាក់អ្នកគាំទ្រទៅកាន់ពួកគេទាំង៣ដូចៗគ្នា៕

Check Also

ហេតុអ្វីក្រុមប្រឆាំងតែងតែវាយប្រហារ និងរិះគន់ ជេរប្រមាថ លោក ព្រាប កុល?

Leave a Reply

Your email address will not be published. Required fields are marked *