Breaking News

ពិធីករ សុខ រ៉ាស៊ី បាញ់លុយច្រឡំជាង១ម៉ឺនដុល្លារ ស្មានតែប្រាក់ រៀលខ្មែរ តែសំណាងប៉ះចំកង់បីចិត្តធម៌

ភ្នំពេញ ៖ ពិធីករប្រុសសម្បូវោហារស័ព្ទមិនចេះរឹងស្ងួតបង្អួតសម្លេងស្ទើរគ្រប់ឆាកកម្មវិធី លោក សុខ រ៉ាស៊ី មុននេះបានបង្ហាញដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ហើយក៏ជាបទពិសោធ៍សម្រាប់មហាជនផងដែរ ខណៈលោកបាញ់លុយច្រឡំជាង១ម៉ឺនដុល្លារ ស្មានតែប្រាក់រៀលខ្មែរ តែសំណាងល្អប៉ះចំកង់បីចិត្តធម៌បានសម្រេចវេលុយនោះឲ្យវិញ។

លោក សុខ រ៉ាស៊ី បានរៀបរាប់ឲ្យដឹងដូច្នេះថា ភ័យចង់គាំងបេះដូងបងប្អូនអើយ បន្ទាប់ពីច្រឡំស្កេនបាញ់លុយឲ្យបងកង់បី១១១០០ដុល្លារ តែប៉ះចំផាសអេបចិត្តល្អ។ ចែករំលែកបទពិសោធន៍មួយ បងប្អូនដែលចិត្តស្កេន QR Code មានលុយរៀល និងដុល្លារ សូមមើលឲ្យច្បាស់កុំឲ្យដូចខ្ញុំ ជិះ Pass Apps អស់១១១០០រៀល បាញ់លុយឲ្យបងផាសអេប១១១០០ដុល្លារ ព្រោះ QR Code មានសងខាងដុល្លារ និងរៀល។

ពិធីករ សុខ រ៉ាស៊ី បន្តទៀតថា ជាសំណាងល្អណាស់ បន្ទាប់ពីដឹងថា បាញ់លុយច្រឡំភ្លាមៗ ក៏បានទាក់ទងទៅអ្នករត់បង់បី ហើយគាត់ក៏បានមកវិញ ដើម្បីផ្ទេរលុយឲ្យលោកវិញ តែដោយសារបាញ់មិនកើតគាត់ក៏ខំចំណាយពេលទៅបំពេញឯកសារនៅធនាគារ ដើម្បីសម្រួលក្នុងការដកលុយត្រឡប់មកវិញ។

លោក សុខ រ៉ាស៊ី បន្ថែមឲ្យដឹងទៀតថា ចំនួនលុយជាង១ម៉ឺនដុល្លារ ដែលលោកបាញ់ច្រឡំឲ្យទៅអ្នករត់កង់បីចិត្តសប្បុរសខាងលើ គឺទទួលបានមកវិញទាំងអស់ហើយ ក្រោយចំណាយពេលប្រមាណ២ម៉ោងទៅធនាគាបំពេញឯកសារជាមួយអ្នករត់កង់បីចិត្តល្អរូបនោះ។ ចំណែកឯអ្វីដែលលោកចង់និយាយទៀត គឺការអរគុណអ្នករត់បង់បីដែលគាត់មានទឹកចិត្តល្អមិនចង់បានរបស់អ្នកដ៏ទៃ ឬជាភ្ញៀវ៕

Check Also

អ្នកដឹកជញ្ជូនទំនិញកំពុងរិ:គន់ ចំពោះមេគយខេត្តកណ្តាល កោសរូសក្នុងប្រយោជន៍បុគ្គលរឿងទារសេវាក្បាលឡាន !

Leave a Reply

Your email address will not be published. Required fields are marked *