ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ បានតែងតាំង លោកឧត្តមសេនីយ៍ទោ សែម រតនា ជាអគ្គនាយកស្តីទី មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម។ នេះបើយោងតាមសេចក្តីប្រកាស ដែលទទួលបាននៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ។
ការតែងតាំងលោកឧត្តមសេនីយ៍ទោ សែម រតនា ជាអគ្គនាយកស្តីទីនេះ បានធ្វើឡើងក្រោយ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ទើបទទួលមរណភាពកាលពីពេលថ្មីៗនេះ។
លោកឧត្តមសេនីយ៍ទោ សែម រតនា មុនទទួលបានការតែងតាំងជាជាអគ្គនាយកស្តីទីនេះ ធ្លាប់មានតួនាទីជាអគ្គនាយករង មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម។ លោកក៏ជាកូនបង្កើតរបស់នាយឧត្តមសេនីយ៍ សែម សុវណ្ណនី៕