Breaking News

អ្នកស្រី ខៃ ចិន្តា ប្រធានសមាគមអភិរក្សបង្កាត់ពូជដំរី « អៃរាវត្តា » បានអញ្ជើញចាស់ទុំក្នុងភូមិឃុំចូលរួមអបអរសាទរថ្ងៃខួប កំណើត១ឆ្នាំ របស់កូនដំរីមានឈ្មោះ ណូអែល

រតនគិរី៖ កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ អ្នកស្រី ខៃ ចិន្តា ប្រធានសមាគមអភិរក្សដំរី « អៃរាវត្តា » បានអញ្ជើញចាស់ទុំនៅមូលដ្ឋាន ស្ថិតក្នុងតំបន់រមណីយដ្ឋានទឹកជ្រោះកាទៀង ឃុំល្បាំង១ ស្រុកលំផាត់ ខេត្តរតនគិរី ចូលរួមពិសាបាយសាមគ្គី សម្តែងការដឹងគុណដល់ចាស់ទុំនៅក្នុងមូលដ្ឋាន ដែលជាបងប្អូនអ្នកភូមិផងរបងតែមួយ ដែលតែងតែបានផ្តល់ការសហការចូលរួមក្នុងការបង្ករភាពងាយស្រួលគោរពស្រលាញ់តាំងពីដើមតរៀងរហូតមកដល់បច្ចុប្បន្ននេះ ។

បើតាមការបញ្ជាក់របស់អ្នកស្រី ខៃ ចិន្តា ជាម្ចាស់សហគមចិញ្ចឹមអភិរក្ស និងបង្កាត់ពូជដំរី « អៃរាវត្តា » បានមានប្រសាសន៍ប្រកបដោយក្តីគោរពស្រលាញ់បងប្អូនចាស់ទុំថា ការជួបជុំគ្នាប្រកបដោយភាពរាក់ទាក់ស្និទ្ធស្នាលពិសារបាយសាមគ្គីនាថ្ងៃនេះ គឺជាភាពជោគជ័យដ៏ធំធេងមួយ ក្នុងការប្រារព្ធខួបកំណើតកូនដំរីមានឈ្មោះ ណូអែលទេវី ។ ដែលណូអែល បានកើតនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ហើយរហូតមកដល់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះកូនដំរី ឈ្មោះណូអែលទេវី គឺមានអាយុមួយឆ្នាំគត់ ដោយឪពុករបស់វាមានអាយុ៤៩ឆ្នាំ នឹងម្តាយរបស់វាមានឈ្មោះ អ៊ីកែវ មានអាយុ៣៩ឆ្នាំ។

បច្ចុប្បន្ននៅក្នុងខេត្តរតនគិរី អ្នកស្រី ខៃ ចិន្តា ប្រធានសមាគម អភិរក្ស បង្កាត់ពូជដំរី អៃរាវតា ត្រូវបានមជ្ឈដ្ឋានមហាជន ប្រជាពលរដ្ឋ មន្ត្រីរាជការ ភ្ញៀវទេសចរណ៍ជាតិ នឹងអន្តរជាតិហាក់បានសម្លឹងមើលឃើញថា បានពុះពារគ្រប់ឧបសគ្គដើម្បីថែរក្សាអភិរក្សបង្កាត់ពូជដំរីស្រុក ដែលជាសត្វស្ទើតែផុតពូជទៅហើយនោះ ។ 

រីឯតាមការបញ្ជាក់របស់ម៉ដំរីបានអោយដឹងអ្នកយកព័ត៌មានយើងដឹងថា បច្ចុប្បន្ននៅក្នុងសមាគម អភិរក្ស « ដំរីអៃរាវត្តា »មានដំរីចំនួន៣ក្បាលដែលកំពុងធ្វើសកម្មភាពបម្រើអោយវិស័យទេសចរណ៍ដឹកភ្ញៀវជាតិនឹងភ្ញៀវអន្តរជាតិដើរកំសាននៅតាមតំបន់ដងព្រៃអូររមណីយដ្ឋានទេសចរណ៍ទឹកជ្រោះកាទៀង ដោយមានការមើលថែការពារយ៉ាងយកចិត្តទុកដាក់ពីអ្នកស្រីនឹងស្វាមីជាជនជាតិបារាំងយ៉ាងដិតដល់ ។

បច្ចុប្បន្នបើទោះបីសមាគម អភិរក្សដំរី អៃរាវតា របស់អ្នកស្រីបានជួបការលំបាកផ្នែកហិរញ្ញវត្ថុមើលថែទាំដំរីយ៉ាងណាក្តី តែអ្នកស្រី នៅតែពុះពារតស៊ូ ដើម្បីលើកស្ទួយថែរក្សាអោយបានគង់វង្ស នៅពូជដំរីដើម្បីអោយជំនាន់ក្រោយបានស្គាល់ បានយល់ បានដឹង ។ ដោយមានការគាំទ្រឧបត្ថម្ភពីក្រសួងព័ត៌មាន ក្រសួងវប្បធម៌ ក្រសួងទេសចរណ៍ និងក្រសួងបរិស្ថាន នោះផងដែរក្នុងរយៈពេលកន្លងមក ៕ដោយ៖ សិរី នាគ

 

Check Also

លិខិតមិត្តអ្នកអាន៖ បុគ្គល អ៊ុំ សំអាន គ្មានតម្លៃអ្វីមកវែកញែកពីកិច្ចការព្រំដែនកម្ពុជា និងប្រទេសជិតខាងទេ

Leave a Reply

Your email address will not be published. Required fields are marked *