Breaking News

អាសូរណាស់!បុរសពិកាដៃទាំងសងខាងម្នាក់ត្រូវម៉ូតូបុកបណ្តាលឲ្យរងរបួសធ្ងន់ខណ:កំពុងតែឈរសុំទាននៅស្តុប២០០៤

ភ្នំពេញ៖ បុរសដែលជាជនពិកាម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ខណ:កំពុងតែឈរសុំទាននៅចំនុចភ្លើងស្តុបផ្លូវ២០០៤ ត្រូវម៉ូតូមួយគ្រឿងមិនចាំម៉ាកបើកបុកពេញទំហឹងបណ្តាលឲ្យដួលបោកក្បាលដាច់ផ្ងារបែកក្បាលហូរឈាមត្រូវបានសមត្ថកិច្ចហៅរថយន្តសាមុយដឹកយកទៅធ្វើការសង្រ្គោះភ្លាមៗ.  ដោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង៩និង១៥នាទីព្រឹកថ្ងៃទី២៩​ ខែធ្នូឆ្នាំ២០២២​ ស្ថិតនៅតាមបណ្ដោយផ្លូវ២០០៤កែងនិងផ្លូវទ្រុងមាន់​ ភូមិចុងថ្នល់ខាងលិច​ សង្កាត់អូរបែកក្អម​  ខណ្ឌសែនសុខ។ 

ជនរងគ្រោះមិនបានស្គាល់អត្តញាណទេ​ មានអាយុប្រហែល ៤០ឆ្នាំជាងពិកាដៃទាំងសងខាងប្រកបមុខរបសុំទាននៅកន្លែងកេីតហេតុខាងលេី។ 

បេីតាមប្រភពព័ត៍មានបានប្រាបលឲ្យដឹងថា​ នៅមុនពេលកេីតហេតុឃេីញបុរសពិកាដៃទាំងសងខាងបានដេីរសុំទាននៅចំណុចស្តុបផ្លូវ២០០៤​ ស្រាប់តែពេលនោះក៏មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក​ ជិះតាមផ្លូវ២០០៤ក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿនក៏ជ្រុលទៅបុកបុរសពិកាដៃបណ្ដាលឲ្យដួលដាច់ផ្ងាក្រោយបោកក្បាលទៅនិងថ្នល់សន្លប់ស្ដូកស្ដឹងក្នុងថ្លុកឈាម​ ចំណែកម៉ូតូបង្កជិះរត់គេចពីកន្លែងកេីតហេតុបាត់ស្រមោលតែម្តង។

ភ្លាមៗនោះជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចចរាចរណ៍ក្រុងដែលប្រចាំការនៅគោលដៅក្បែនោះក៏ហៅរថយន្តសង្គ្រោះដឹងជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីពេទ្យ៕

Check Also

លោក ជួន គន្ធា ដែលប្រកាសចែកដីជូនពលរដ្ឋនៅខេត្តកំពង់ស្ពឺ ត្រូវសមត្ថកិច្ចចាប់ខ្លួនហើយ

Leave a Reply

Your email address will not be published. Required fields are marked *