ព្រះសីហនុ៖ មានការភ្ញាក់ផ្អើលមួយករណីទាំងព្រឹកដោយសារតែការធ្វេសប្រហែសលើមុខរបរលក់សាំងនិងធ្វើជាជាងជួសជុលម៉ូតូ
ចល័តផងខណៈពេលកំពុងតែបូបសាំងច្រកដបម្នាក់ទៀតចាប់ផ្តើមចំអិនម្ហូបផងក៍ឆាបចំហាយសាំងបង្ករជាអគ្គីភ័យឆេះម៉ូតូជាងចល័តអស់ទាំងស្រុងទាំងព្រឹកតែម្តង។
ក្នុងហេតុការណ៍អគ្គីភ័យឆាបឆេះម៉ូតូកង់បីជាងជួសជុលម៉ូតូចល័តបានកើតឡើងនៅវេលាម៉ោង៩នៅត្រង់ចំណុចទល់មុខរោងចក្រផលិតស្រាបៀរអង្គរ ស្ថិតក្នុងក្រុម១២ភូមិ៣ ង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ។
មន្ត្រីអាជ្ញាធរមូលដ្ឋានដែលចុះដល់កន្លែងកើតហេតុបានឲ្យដឹងថា÷ ជាងជួសជុលម៉ូតូចល័តជាជនរងគ្រោះដោយសារអគ្គិភ័យឆាបឆេះម៉ូតូអស់គ្នានសល់មានឈ្មោះសុខ ញាណ អាយុ២២ ឆ្នាំ មានស្រុកកំណើត ភូមិពោធនិ៍ស្វាយម៉ីង ឃុំអំពិលតាពក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។ ប្ចុប្បន្នស្នាក់នៅក្រុម៩ ភូមិ៣ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ។
ម្ចាស់ម៉ូតូកង់បីជាងជួសជុលម៉ូតូចល័តបានរៀបរាប់ដោយក្តីអស់សង្ឃឹមថាមុនកើតហេតុ រូបគេកំពុងតែចំអិនម្ហូបក្បែររ៉ឺម៉កនិងអ្នករួមការងារម្នាក់ទៀតចាប់ផ្តើមច្រកសាំងចូលដបដើម្បីលក់ពេលនោះក៍ស្រាប់តែភ្លើងឆាបឆេះទៅនិងចំហាយសាំងបង្ករជាអគ្គីភ័យឆាបឆេះសន្ធោរសន្ធៅភ្លាមៗតែម្តងមិនមានវិធីដើម្បីពន្លត់ឲ្យរលត់ទៅវិញ បានត្រឹមតែឈរមើលដោយក្តីសោកស្តាយតែប៉ុណ្ណោះ។
ក្រោយកើតហេតុមានរថយន្តបង្ការនិងពន្លត់អគ្គីភ័យនៃស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុចុះមកដល់កន្លែងកើតហេតុបានជួយបាញ់ទឹកពន្លត់ដើម្បីការពារការឆ្លងរាលដាលដល់លំនៅឋានពលរដ្ឋដែលនៅជិតកន្លែងកើតហេតុដោយប្រើប្រាស់ទឹកអស់ចំនួនមួយរថយន្ត។
នៅក្នុងហេតុការណ៍ខាងលើមិនបណ្តាលឲ្យរងរបួសឬបាត់បង់អាយុជីវិតមនុស្សទេ៕ដោយ៖ ចៅឆេះ