Breaking News

មានគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោនាយករដ្ឋមន្ត្រី ទើបប្រជាជនយើងរួចផុតពីរបបគុកឥតជញ្ជាំង និងមានសន្តិភាពនិងការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃនេះ

ស្វាយរៀង៖ នៅរសៀលថ្ងៃទី៨ខែមករាឆ្នាំ២០២៣ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះពង្រឹងមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះមូលដ្ឋានក្រុងបាវិត បានអញ្ជើញជាគណៈអធីបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ( ៧ មករា ឆ្នាំ១៩៧៩ ៧ មករា ឆ្នាំ២០២៣) ដែលប្រារពធ្វើឡើងនៅសង្កាត់ច្រកម្ទេស ក្រុងបាវិត ដោយមានសមាជិក សមាជិកា អញ្ជើញចូលរួមចំនួន៦០០នាក់។

នៅក្នុងពិធីនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា មុនថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ យើងបាត់បងអ្វីៗទាំងអស់ សូម្បីតែជិវិតផ្ទាល់ខ្លួនយើងក៏មិនអាចការពារបានដែរ។ 

ក្រោយថ្ងៃដោះ ៧មករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើអោយប្រជាពលរដ្ឋកម្ពុជាយើងបានរស់ឡើងវិញ និងចាប់ផ្តើមមានសិទ្ធសេរីភាព និងការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃនេះ។

ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើអោយសមាជិក សមាជិការ យើងទាំងអស់គ្នាត្រូវតែសាមគ្គីគ្នាជាធ្លុងមួយ និងខិតខំប្រឹងប្រែងបន្តរក្សា ការពារសន្តិភាព ដែលសម្តេចតេជោនាយករដ្ឋមន្ត្រីបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីប្តូរយកសន្តិភាពនេះ និងសមត្ថផលធំៗជាប្រវត្តិសាស្ត្រដែលគណបក្សប្រជាជនកម្ពុជា នងរាជរដ្ឋាភិបាលក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងទស្សនៈវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ 

ជាចុងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំអោយសមាជិក សមាជិកាទាំង ត្រូវបន្តគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត់ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជាយើងអោយរីកចម្រើនបន្ថែមទៀត៕

 

Check Also

អគ្គស្នងការនគរបាលជាតិ៖ ការងារសន្តិសុខ ជាសសរទ្រូង និងជាបង្អែកដ៏រឹងមាំសម្រាប់គាំទ្រការវិនិយោគ និងការរៀបចំព្រឹត្តិការណ៍កម្រិតជាតិ និងអន្តរជាតិផ្សេង

Leave a Reply

Your email address will not be published. Required fields are marked *