កំពត៖ ព្រឹកថ្ងៃចន្ទ ៣រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត រួមនិងលោកអភិបាលក្រុងកំពត មន្ត្រីមន្ទីរការរិយាល័យជំនាញពាក់ព័ន្ធជាច្រើនរូបអញ្ជើញចូលរួមដោះវិវាទនានាជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានាក្នុងខេត្ត។
ក្នុងវេទិការនេះក្នុងគោលបំណងដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជូនប្រជាពលរដ្ឋមកពីក្រុងកំពត ខេត្តកំពត ចំនួន២៤ ករណី។
សូមរំលឹកផងដែរថានេះមិនមែនជាលើកទី១នោះទេដែលលោកបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត តែងតែបើកវេទិការនេះឡើងដើម្បីធ្វើការដោះវិវាទផ្សេងក្រៅប្រព័ន្ធតុលាកាជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តហើយទទួលលទ្ធផលល្អៗនិងមានការគាំទ្ររយ៉ាងផុសផុលពីប្រជាពលរដ្ឋថែមទៀតផង៕