Breaking News

ព្រះសត្ថាបារមី សៀង សុខ បាននិមន្តផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសនៃអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣០ នៅស្រុកស្ទោង

កំពង់ធំ៖នៅរសៀលថ្ងៃពុធ03រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ2566 ត្រូវនឹងថ្ងៃទី08 ខែកុម្ភៈ ឆ្នាំ2023  ព្រះសត្ថាបារមី សៀង សុខ ព្រះមេគណខេត្តកំពង់ធំ និងជាព្រះគ្រូចៅអធិការវត្តឥន្ទ្រីយ៍សំវរៈ ព្រមទាំងលោក តាន់ តៃជ្រាន់ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកំពង់ធំ និងលោក សាយ គឹមឡម  អភិបាល​ស្រុកស្ទោង និងសហការី បាននិមន្តនិងអញ្ជើញជាអធិបតីក្នុង ពិធីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសនៃអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំង ប្រទេសលើកទី៣០ នៅ វត្តស្រីទូល ស្តិតនៅក្នុង ឃុំទ្រា ស្រុកស្ទោង ខេត្ត កំពង់ធំ។

    មានសង្ឃដីការ ទៅកាន់ ព្រះមន្ត្រីសង្ឃ ព្រះគ្រូចៅអធិការ លោកអាចារ្យ និងញាតិញោមពុទ្ធបរិស័ទ្ទមន្ត្រីរាជការ នៅក្នុងឱកាសនេះ ព្រះសត្ថាបារមី បានមានសង្ឃដីការថា ព្រះពុទ្ធសាសនាបានគង់វង្សរុងរឿងទៅបាន គឺអាស្រ័យដោយសារប្រទេសជាតិយើងមានសុខសន្តិភាពបរិបូរតរៀងទៅ។

     ជាមួយនេះផងដែរ ព្រះមេគណ បានបន្ថែមថា ពុទ្ធចក្រនិងអាណាចក្រត្រូវតែដើរទន្ទឹមគ្នា រីកចំរើនជាមួយគ្នា ហើយប្រជាពុទ្ធបរិស័ទ្ទ ត្រូវគោរពបដិបត្តិ ពុទ្ធវិន័យ តាមពុទ្ធបញ្ញត្តិឲ្យបានខ្ជាប់ខ្ជួន ទាំងព្រះសង្ឃ ព្រះគ្រូចៅអធិការ គ្រូសូត្រស្តាំ ឆ្វេង លោកអាចារ្យ គណៈកម្មការវត្តត្រូវ ចេះសហការគ្នា រួបរួមសាមគ្គី ក្នុងការកសាងនិងអភិវឌ្ឍន៍សមិទ្ធផលនានាក្នុងវត្តឲ្យកាន់តែរីកចំរើនជាពិសេសឲ្យពុទ្ធសាសនាបានគង់វង្សជានិរន្តរ៍ ហើយត្រូវនាំគ្នាខិតខំកសាងធនធានព្រះសង្ឃ ដោយខិតខំសិក្សារៀនសូត្រនូវពុទ្ធវចនៈនិងព្រះវិន័យ។

   លើសពីនេះ ព្រះអង្គក៏បានកោតសរសើរខ្ពស់ដល់ វិស័យពុទ្ធសាសនាក្នុងស្រុកស្ទោងដែលមានការរីកចំរើននិងសហការសាមគ្គីគ្នាបានល្អមិនដែលបង្កឲ្យមាននូវអធិករផ្សេងៗ ដែលនាំឲ្យមានការអាប់ឱនដល់ពុទ្ធសានាឡើយក្រោមការដឹកនាំរបស់ព្រះមន្ត្រីសង្ឃ និងលោកអភិបាលស្រុកស្ទោង ហើយព្រះអង្គក៏បាននិមន្តនិងអញ្ជើញ ព្រះសង្ឃ ប្រជាពុទ្ធបរិស័ទ្ទសូមស្វែងយល់និងគោរពទៅតាមខ្លឹមសារសង្ឃប្រកាសនៃអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំង ប្រទេសលើកទី៣០នេះទាំងអស់គ្នា។ 

    គួរបញ្ជាក់ផងដែថា នៅក្នុងស្រុកស្ទោងមានវត្តចំនួន48វត្ត និងព្រះសង្ឃចំនួន626អង្គ៕

Check Also

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ

Leave a Reply

Your email address will not be published. Required fields are marked *