Breaking News

ករណី អធិការរងស្រុកអង្គស្នួល​ ម្នាក់ជេរប្រមាថ​ រួចវាយបណ្តាលឱ្យធ្លាក់ទូរស័ព្ទ​ និងឆក់យកទូរស័ព្ទ អ្នកព័ត៌មាន ស្នងការខេត្តកណ្តាល បំភ្លឺថា…!

កណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមធ្វេីការបំភ្លឺឆ្លេីយតបជូនសាធារណជន ទៅនឹងគេហទំព័រសារព័ត៌មាន MNT-News ដែលបានចុះផ្សាយ​ជាវីដេអូ រួមជាមួយខ្លឹមសារថា៖​ តេីអ្នកព័ត៌មានខុសអី​ទៅបានលោក​ គឹម សំអាត អធិការរងស្រុកអង្គស្នួល​ ជេរប្រមាថ​ រួចវាយបណ្តាលឱ្យធ្លាក់ទូរសព្ទ​ និងឆក់យកទូរសព្ទនោះទៅបាត់​ ក្រុមការងារសុំមកវិញតែគាត់មិនអោយ។ សូមគោរពជូនសម្តេចក្រឡាហោម​ និងលោកស្នងការខេត្តកណ្តាលមេត្តាជួយរកយុត្តិធម៌​ អោយក្រុមការងារខ្ញុំបាទផង។ សូមអរគុណ។

ក្រោយពីទទួលបានព័ត៌មាននេះបានភ្លាម​ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ឱ្យលោកអធិការនគរបាលស្រុកអង្គស្នួល ស្រាវជ្រាវជាលទ្ធផល៖

នៅថ្ងៃទី០៥​ ខែកុម្ភៈ​ ឆ្នាំ២០២៣​ វេលាម៉ោង ១៣:១៥នាទី លោកវរសេនីយ៍ទោ​ គឹម​ សំអាត​ អធិការរងទទួលផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍​ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល​ បានទទួលព័ត៌មានថាករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងផាស់អាប់​ (ស្រាល​បន្តិចបន្ទួច)​ នៅចំណុចមុខភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល​ ខេត្តកណ្តាល​ ។ ភ្លាមនោះលោកអធិការរង​ ដឹកនាំកម្លាំងផ្នែកជំនាញស្រុក​ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបែកចាន​ ចុះទៅដល់កន្លែងកេីតហេតុ​ ធ្វេីការសម្រួលចរាចរណ៍​ និង​បាញ់គំនូសទីតាំង រៀបចំយកមធ្យោយចេញពីកន្លែងកើតហេតុ​ បន្តតាមនីតិវិធីជំនាញ​ ។

នៅពេលកម្លាំងកំពុងបំពេញភារកិច្ច មានបុរសម្នាក់សង្ស័យជាអ្នកសារព័ត៌មាន បានមកថតឡាយបង្ហោះមិនត្រឹមត្រូវ និងបាននិយាយមិនពិតថានៅកន្លែងកេីតហេតុ​ បង្កឱ្យមានការកកស្ទះចរាចរណ៍​ ទាំងដែលឃេីញកម្លាំងសមត្ថកិច្ច​ កំពុងសម្រួលចរាចរណ៍​ និងការធ្វេីដំណេីរទៅមកបានធម្មតា​ ។ ពេលនោះកម្លាំងសមត្ថកិច្ចប៉ុស្តិ៍​ (ក្នុងឯកសណ្ឋាននគរបាលជាតិ)​ បានប្រាប់អ្នកព័ត៌មាននោះថា កុំនិយាយអ្វីមិនពិត តែគាត់មិនស្តាប់ ទេីបលោកអធិការរង​(ឯកសណ្ឋាន) មកហាមបន្ថែមទៀតក៏នៅមិនស្តាប់​ ប្រកែកទាក់ពាក្យសំដីគ្នា បន្តិចបន្ទួច​ បន្ទាប់មកលោកអធិការរង​ បានសុំទូរស័ព្ទ ហាមមិនឱ្យថតឡាយ តែអ្នកព័ត៌មាន​រូបនោះ​ មិនព្រម​ គេចចុះគេចឡេីងក៏ជ្រុះទូរស័ព្ទទៅលេីដី​ ទេីបលោកអធិការរង​ រេីសយកទូរស័ព្ទ​ (មិនបានវាយឬឆក់​ទេ​) រួចប្រាប់ថាឱ្យទៅយកនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល រង់ចាំលោកអធិការពិនិត្យមេីលសិន​។

លុះដល់វេលាម៉ោង ១៥:៤៥នាទី​ ថ្ងៃដដែល​ អ្នកសារព័ត៌មាន​បានទូរស័ព្ទមកលោកអធិការរ​ង​ ដេីម្បីមកយកទូរស័ព្ទវិញ​ ។ ដោយលោកអធិការរង​ កំពុងជាប់ភារកិច្ចដឹកនាំកម្លាំងការពារ​ ពិធីអបអរសាទរពិធីបើកបវេសកាលឆ្នាំសិក្សាថ្មី​ ២០២២-២០២៣​ នៃសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ​ បួរ​ គ្រី​ និងពិធីប្រគល់សេចក្តីសម្រេចតែងតាំងគណ:កម្មការទ្រទ្រង់សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ​ បួរ​ គ្រី​ នៅឃុំក្រាំងម្កាក់​ ស្រុកអង្គស្នួល​ គាត់បានឱ្យអ្នកសារព័ត៌មាន​ រង់ចាំបន្តិចព្រោះជិតចប់កម្មពិធីហេីយ។

ពេលលោកអធិការរង​មកដល់អធិការដ្ឋានវិញ​ មិនឃើញ អ្នកសារព័ត៌មាន​ គាត់ក៏ទូរស័ព្ទទៅរកដេីម្បីប្រគល់ទូរស័ព្ទឱ្យវិញ អ្នកសារព័ត៌មាន​ប្រាប់ថាចាំយូរពេក​ បានចេញពីអធិការដ្ឋានបាត់ហេីយ។

បច្ចុប្បន្នទូរស័ព្ទ​របស់អ្នកសារព័ត៌មាន​ ត្រូវបានរក្សាទុកនៅផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍​ស្រុក​ ដេីម្បីធ្វេីការទំនាក់ទំនងប្រគល់ជូនម្ចាស់ដេីមវិញ។

អាស្រ័យហេតុនេះ​ សូមសាធារណជនដែលប្រេីប្រាស់បណ្តាញទំនាក់ទំនងសង្គមជ្រាប​ជាព័ត៌មាន៕ដោយ៖ សិរី នាគ

Check Also

អ្នកដឹកជញ្ជូនទំនិញកំពុងរិ:គន់ ចំពោះមេគយខេត្តកណ្តាល កោសរូសក្នុងប្រយោជន៍បុគ្គលរឿងទារសេវាក្បាលឡាន !

Leave a Reply

Your email address will not be published. Required fields are marked *