Breaking News

លោកបណ្ឌិត វិន សាវឿន និងក្រុមការងារគណបក្សចុះមូលដ្ឋានឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គោរពផ្ញើសារលិខិតរំលែកទុក្ខ គោរពជូនឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ជាទីគោរពដ៏ខ្ពង់ខ្ពស់

ក្នុងនាមក្រុមការងារគណបក្សចុះមូលដ្ឋានឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ទទួលបន្ទុកការងារយុវជន និង ក្នុងនាមខ្លួនខ្ញុំផ្ទាល់ មានសេចក្តីក្តុកក្ដួលក្រៃលែង បន្ទាប់ពីទទួលដំណឹងដ៏សែនក្រៀមក្រំអំពីការបាត់បង់ លោក- ជំទាវ ប៊ុន សុថា ហៅ ប៊ុន សាម ហ៊ឹង ដែលត្រូវជាម្តាយមីងបង្កើត បានទទួលមរណភាព នាថ្ងៃសុក្រ ១៣កើត ខែ មាឃ ឆ្នាំខាល ត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៨:១៣នាទី ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏សែនក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវសេចក្តីសោកស្តាយ យ៉ាងធំធេង និងពោរពេញទៅដោយភាពស្រណោះអាឡោះអាល័យ ចំពោះមរណភាពរបស់ លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ្នឹង ដែលនេះជាការបាត់បង់ភរិយា ម្តាយបង្កើត ម្តាយក្មេក ម្តាយមីង និងជីដូន ជាទីគោរព ស្រលាញ់បំផុតប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌ សព្វគ្រប់ បែបយ៉ាង និងបានលះបង់បូជាកម្លាំងកាយ កម្លាំង ចិត្ត ក្នុងការបីបាច់ថែរក្សាបុត្រធីតា ចៅប្រុស ចៅស្រី ឲ្យក្លាយជាពលរដ្ឋល្អក្នុងសង្គមជាតិ និងបានបូជាអស់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ដើម្បីបម្រើផលប្រយោជន៍ជូនជាតិ មាតុភូមិ។

ទន្ទឹមនឹងនេះ យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធ លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហឹងបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូម ឯកឧត្តមបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមគោរពទទួលនូវការរំលែកទុក្ខដ៏ក្រៀម កំដ៏ខ្ពង់ខ្ពស់បំផុត និងការស្រលាញ់រាប់អានដ៏ជ្រាលជ្រៅអំពីយើងខ្ញុំ៕

Check Also

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពីកម្រិតប្រាក់បៀវត្សជាប់ពន្ធប្រចាំខែ និងកម្រិតប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ

Leave a Reply

Your email address will not be published. Required fields are marked *