Breaking News

សាខាពន្ធដាខេត្តព្រះសីហនុ ចុះត្រួតពិនិត្យពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ រកឃើញយានយន្តចំនួន ៦៩១គ្រឿង មិនបានបង់ពន្ធប្រចាំឆ្នាំ២០២២

ព្រះសីហនុ៖  លោក សន ស៊ីផល ប្រធានសាខាពន្ធដារ ខេត្តព្រះសីហនុបានឪ្យដឹងថា សាខាពន្ធដាខេត្តព្រះសីហនុ បានសហការជាមួយកម្លាំងចម្រុះក្នុងការចុះត្រួតពិនិត្យលើមធ្យោបាយ ដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២២ ដែលបាននឹងកំពុងធ្វើចរាចរណ៍នៅលើដងផ្លូវសាធារណៈនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ពិសេសនៅក្នុងក្រុងព្រះសីហនុ ដែលមិនទាន់បានចូលបង់ពន្ធសម្រាប់ឆ្នាំ២០២២កន្លងមក។

    លោក សន ស៊ីផល បានបញ្ជាក់ឪ្យដឹងថា គិតត្រឹមថ្ងៃទី១៥ ខែមករាដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះ ការងារចុះត្រួតពិនិត្យពន្ធលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទនៅខេត្តព្រះសីហនុ មន្ត្រីសាខាពន្ធដារ ខេត្តព្រះសីហនុបានសហការជាមួយមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកនិងមន្ត្រីកងរាជអាវុធហត្ថបានដាក់ប៉ុស្តិ៍ត្រួតពិនិត្យចល័តនៅតាមដងវិថីនានានៅក្នុងក្រុងដើម្បីត្រួតពិនិត្យលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទដែលកំពុងធ្វើចារចរណ៍នៅលើដងផ្លូវសាធារណៈក្នុងខេត្តព្រះសីហនុ ក្នុងនោះបានរកឃើញរថយន្តចំនួន៦៩១គ្រឿងមិនបានចូលបង់ពន្ធប្រចាំឆ្នាំ២០២២និងតម្រូវឱ្យបង់ពន្ធនិងធ្វើការផាកពិន័យចូលថវិកាជាតិបានចំនួន ៦១២ ៥៤០ ០០០រៀល។

      លោកប្រធានសាខាពន្ធដារខេត្ត ក៏បានបន្ថែមឲ្យដឹងទៀតថា ការចុះអនុវត្តត្រួតពិនិត្យប្រចាំឆ្នាំលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២២ គឺអនុវត្តតាមសេច ក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពីការចុះត្រួតពិនិត្យការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២២ ហើយការចុះអនុវត្តត្រួតពិនិត្យលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទដើម្បីឱ្យម្ចាស់ យានយន្ត្តគ្រប់ប្រភេទចូលមកបង់ពន្ធនិងធ្វើការផាកពិន័យតាមផ្លូវច្បាប់ ដើម្បីឱ្យពួកគាត់ចូលរួមបំពេញកាតព្វកិច្ចសារពើពន្ធលើមធ្យោបាយដឹកជញ្ជូនរបស់ខ្លួនទៅតាមឆ្នាំនិមួយៗដែលសាខាពន្ធដារបានប្រកាសបង់ពន្ធ។ ក្រុមការងារចម្រុះនឹងបន្តចុះត្រួតពិនិត្យ លើមធ្យោបាយយានជំនិះគ្រប់ប្រភេទនៅលើដងផ្លូវសាធារណក្នុងភូមិសាស្ត្រខេត្តព្ រះសីហនុសម្រាប់ឆ្នាំ២០២២នៅតាមគោលដៅក្រុង ស្រុក ក្នុងភូមិសាស្ត្រខេត្តព្រះ សីហនុ។

លោកប្រធានសាខាពន្ធដារខេត្ត ក៏បានបន្ថែមទៀតថា ការប្រមូលពន្ធលើមធ្យោបាយ ដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២២នេះបានចំនួនជាង២១ម៉ឺនគ្រឿង ហើយកាលពីឆ្នាំ២០២១ ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទដែលបានចូលមកបង់ពន្ធប្រចាំឆ្នាំមានជាង២០ម៉ឺនគ្រឿងតែប៉ុណ្ណោះ ដោយឡែកនៅឆ្នាំ២០២២ យានយន្តចូលមកបង់ពន្ធមានការកើនឡើង។

ទន្ទឹមនោះសាខាពន្ធដារខេត្តសហការជាមួយកម្លាំងចម្រុះបន្តចុះត្រួតពិនិត្យពន្ធលើមធ្យោបាយប្រចាំឆ្នាំ២០២២ លើយានជំនិះគ្រប់ប្រភេទ យើងសង្កេតឃើញថា មានរថយន្តមួយចំនួនបានបង់ពន្ធផ្លូវរួចរាល់ក៏ប៉ុន្តែពួកគាត់មិនបានយកឯកសារបង់ពន្ធរួចមកបិទនៅលើកញ្ចក់រថយន្តរបស់ខ្លួន ដែលជាហេតុបង្ករឪ្យមានការរំខានដល់ការធ្វើដំណើររបស់ពួកគាត់នៅតាមចំណុចគោលដៅសមត្ថកិច្ចត្រួតពិនិត្យ ព្រមទាំងបានស្នើរសុំឪ្យម្ចាស់យានជំនិះគ្រប់ប្រភេទនៅពេលបង់ពន្ធផ្លូវប្រចាំឆ្នាំរួចរាល់ សូមអញ្ជើញបិទពន្ធប្រចាំឆ្នាំនិមួយៗនៅលើកញ្ចក់រថយន្តឱ្យបានត្រឹមត្រូវ ដើម្បីឱ្យភ្នាក់ងាររបស់យើងមានការងាយស្រួលក្នុងការចុះអនុវត្តត្រួតពិនិត្យពន្ធប្រចាំឆ្នាំ ហើយម្យ៉ាងទៀតវាមិនរំខានដល់ការធ្វើដំណើររបស់បងប្អូននៅតាមចំណុចគោលដៅត្រួតពិនិត្យថែមទៀតផង ៕ 

                   

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *