ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការចុះបិទប័ណ្ណព័ត៌មានផ្សព្វផ្សាយ ពេលវេលាបញ្ចេញប្រមូល និងដឹកជញ្ជូនសំរាម នៅតាមដងផ្លូវចំនួន៤៧ខ្សែ ក្នុងក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអ្នកស្ម័គ្រចិត្ត នៅមហាវិថីសម្តេចតេជោ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ។