Breaking News

ប្រជាពលរដ្ឋប្រមាណ៥៣គ្រួសារ បានផ្តិតមេដៃដាក់ពក្យស្នើសុំអន្តរាគមន៍ពីឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋប្រមាណ៥៣គ្រួសារដែលទំនាស់ដ៏រាំរ៉ៃរឿងដីធ្លីជិត៤ឆ្នាំបាននាំគ្នាផ្តិតមេដៃដាក់ពាក្រស្នើសុំអន្តរាគមន៍ទៅឯកឧត្តម  អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុមេត្តាចាត់មន្ត្រីជំនាញពាក់ព័ន្ធចុះស៊ើបអង្កតស្រាវជ្រាវនៅលើដីរបស់ពួកគាត់ដែលធ្លាប់កាន់កាប់នឹងអាស្រ័យផលចំនួន១២១ហិកតា៦០អាដែលមានកាស៊ីញ៉េចុះលេខ ទទួលស្គាល់ លើលិខិតកាន់កាប់និងផ្តេសិទ្ធពីអាជ្ញាធរភូមិ-ឃុំត្រឹមត្រូវ។ យោងតាមលិខិតស្នើសុំអន្តរាគមន៍របស់ប្រជាពលរដ្ឋដែលបានដាក់ជូនទៅឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុនោះមានខ្លឹមសារថា៖ យើងខ្ញុំតំណាងឲ្យប្រជាពលរដ្ឋចំនួន៥៣គ្រួសាររស់នៅភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុសូមគោរពជូនឯកឧត្តមអភិបាលខេត្តមេត្តាជ្រាបថា៖ យើងខ្ញុំទាំងអស់គ្នាបានកាន់កាប់ដីខាងលើនេះតាំងអំឡុងឆ្នាំ១១៩៦និងឆ្នាំ១៩៩៧មកម្លេះ។ប្រជាពលរដ្ឋបានបញ្ជាក់ថា ដីដែលក្រុមហ៊ុនកំពុងកាន់កាប់មួយចំនួន ដែលបានកាប់ឆ្ការ,ដុត,ឈូសឆាយ និងដាំដើមកាស្សា សព្វថ្ងៃនេះ គឺជាដីរបស់ពួកគាត់ដែលចំនួន៥៣គ្រួសារដែលយើងខ្ញុំទាំងអស់គ្នាបានខិតខំកាប់ឆ្ការធ្វើចំការវិលជុំអាស្រ័យផលនៅលើដីលើនេះតាំងអំឡុងឆ្នាំ១១៩៦និងឆ្នាំ១៩៩៧ មកម្លេះគឺចាប់ពីលើដីបម្រុងបក្សឃុំ។ប្រជាពលរដ្ឋបន្តថា នៅពេលដែក្រុមនិស្សិតស្ម័គ្រចិត្តរបស់សម្តេចតេជោ ហ៊ុនសែន ចុះវាស់វែងនៅអំឡុងឆ្នាំ២០១១និងឆ្នាំ២០១២ ពួកយើងខ្ញុំក៏បានស្នើសុំក្រុមការងាររបស់និស្សិតឲ្យចុះវាស់វែងឲ្យដែរគឺចាប់ពីដីម្រុងបក្សឃុំឡើងទៅលើ តែក្រុមការងារវាស់វែងបានប្រាប់ពួកយើងខ្ញុំថាដីនេះវាស់មិនកើតទេព្រោះដីខ្ពស់មានថ្មច្រើន ខ្លាចពាក់ព័ន្ធនិងដីឧទ្យានជាតិ។

ប្រជាពលរដ្ឋបន្តទៀតថា ចឹងបើក្រុមការងារមិនវាស់ឲ្យក៏អត់ចុះពួកយើងចេះតែធ្វើចំការដាំស្រូវបានផលបន្តិចបន្តួចគ្រាន់ទុកហូប!ស្រាប់តែមកដល់ឆ្នាំ២០១៣ក៏មានក្រុមលោក ម៉េង ថេង (ហៅតាវែង) បច្ចុប្បន្នជាមេបញ្ជាការផ្នែកសឹករងស្រុកកំពង់សីលា បានចុះដើរទិញដីដើម្បីរៀបលក់បន្តទៅឲ្យក្រុមហ៊ុនលោក ឧកញ៉ា ម៉ុងរិទ្ធីដើម្បីដាំដូងប្រេងដោយពួកយើងខ្ញុំបានព្រមព្រៀងលក់ទៅឲ្យលោក ម៉េង ថេង និងបានធ្វើលិខិតផ្ទេសិទ្ធិស៊ីញ៉េបោះត្រា មានការ ទទួលស្គាល់ ពីអាជ្ញាធរភូមិ-ឃុំដឹងឭត្រឹមត្រូវ។ប៉ុន្តែក្រោយមកលោកម៉េង ថេង បានប្រាប់មកពួកយើងខ្ញុំវិញថាខាងក្រុមហ៊ុនមិនទិញដីនេះទេព្រោះខាងក្រុមហ៊ុនមិនត្រូវការដីដែលមានថ្មច្រើនពេកហើយពេលនោះលោកម៉េង ថេង ក៏បានប្រគល់លិខិតកាន់កាប់ដីធ្លីនិងផ្ទេសិទ្ធិលើការទិញលក់នោះមកឲ្យប្រជាពលរដ្ឋវិញ ដោយព្រមដាច់លុយកក់ដែលលោកបានកក់មកឲ្យប្រជាពលរដ្ឋនោះទៀតផង តាំងពីពេលនោះមកក៏គ្មានទំនាស់នៅលើដីនេះជាមួយនិងបុគ្គលណាដែ។

ទើបតែនៅចុងឆ្នាំ២០១៧និងដើមឆ្នាំ២០១៨ស្រាប់តែមានក្រុមហ៊ុនយកគ្រឿងចក្រមកឈួសឆាយលើដីរបស់យើងខ្ញុំទៅវិញ ក្រោយមកពួកយើងខ្ញុំក៏បានតវ៉ានិងឃាត់គ្រឿងចក្រកុំឲ្យមានការឈួសឆាយហើយក៏បានជំរាបប្រាប់ទៅអាជ្ញាធរមូលដ្ឋានដែតែខាងអាជ្ញាធរមិនអើពើសោះក្រោយមកទៀតយើងខ្ញុំក៏បានដាក់ពក្យស្នើសុំអន្តរាគមន៍ពីលោកអភិបាលស្រុកនិងអាជ្ញាធរពាក់ព័ន្ធរហូតដល់អាជ្ញាធរស្រុកបង្កើតក្រុមការងារចម្រុះដឹកនាំដោយលោក តុប ពេញ ចុះវាស់វែងដំឡើងប្លង់ក៏រកឃើញឈ្មោះអស់ហើយ។ប៉ុន្តែលោកសៅ បុរីវឌ្ឍនៈ អភិបាលស្រុកកំពង់សីលាមិនបានដោះស្រាយឲ្យទេគឺមានតែហៅប្រជាពលរដ្ឋសួរចម្លើយហើយសំឡុតគំរាមតែប៉ុណ្ណោះ ហេតុដូចនេះសូមឯកឧត្តមអភិបាលខេត្តមេត្តាជួយរកយុត្តិធម៌ជូនពួកយើងខ្ញុំផង។

ក្រុមប្រជាពលរដ្ឋបានបន្តឲ្យដឹងទៀតថា ដីនេះគឺពួកយើងខ្ញុំធ្លាប់កាន់កាប់នឹងអាស្រ័យផលមានចំនួន១២១ហិកតា៦០អាដែលមានកាស៊ីញ៉េចុះលេខទទួលស្គាល់ លើលិខិតកាន់កាប់និងផ្តេសិទ្ធពីអាជ្ញាធរភូមិ-ឃុំត្រឹមត្រូវ។ប៉ុន្តែឥឡូវនេះបែជាមានឈ្មោះអាជ្ញាធរមូលដ្ឋានមួយចំនួននិងមានឈ្មោះបុគ្គលផ្សេង មិនដែលមិនបានមកកាប់ឆ្ការអាស្រ័យផលលើដីនោះទេ ហើយជនទាំងនោះក៏មិនមានទីលំនៅក្នុងមូលដ្ឋាននោះដែរតែបែជាមានឈ្មោះកាន់កាប់នៅលើដីនោះទៅវិញ។ ប្រជាពលរដ្ឋបានបញ្ជាក់យ៉ាងដូច្នេះថា ចំពោះរឿងចុចលេខពង់គួប្លង់ដីនេះអាចជាប់ពាក់និងលោក ហួត បូរ៉ា បច្ចុប្បន្នធ្វើការខាងផ្នែកសុរិយោដីនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ព្រោះកាលណោះលោក ហួត បូរ៉ា ជាក្រុមការងារនិស្សិតស្ម័គ្រចិត្តរបស់សម្តេចតេជោ ចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋនៅស្រុកកំពង់សីលាដែលមានតួនាទីជាអ្នកគួប្លង់ផែនទីនិងទិន្នន័យដីដែលក្រុមនិស្សិតបានចុះវាស់វែង។ យោងតាមលិខិតអន្តរាគមន៍របស់ប្រជាពលរដ្ឋបានបញ្ជាក់ថា នៅពាក់កណ្តាលឆ្នាំ២០២១នេះបានបែកធ្លាយរឿងលោក ហួត បូរ៉ា បានព្រមព្រៀងលក់ដីចំនួន៦ក្បាលដីរួមមានលេខ ៤០០,៤០១,៤០២,៨៦,៦៩,និង៣៩៩ ទៅឲ្យលោកស្រីចិន ផល្លី ជាសមាជិកក្រុមប្រឹក្សាស្រុកកំពង់សីលា ដោយក្នុងមួយហិកតាមានតម្លៃ២០០០$(ពីពាន់ដុល្លារអាមេរិកគត់)ដែលបានធ្វើលិខិតទិញល់នៅថ្ងៃទី០១ខែវិច្ឆិកា ឆ្នាំ២០១៨។ នៅក្នុងនោះដែរលោកហួត បូរ៉ា ក៏បានធ្វើលិខិតទទួលប្រាក់ចំនួន១០០០០$(មួយមឺនដុល្លារអាមេរិកគត់)ក្នុងការរត់ការធ្វើប្លង់រឹងទាំង៦ក្បាលដីនោះទៅឲ្យអ្នកស្រី ចិន ផល្លី សមាជិកក្រុមប្រឹក្សាស្រុកកំពង់សីលាដែលលិខិនោះធ្វើឡើងនៅថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០១៨ដោយមានកំណត់រយះពេលត្រឹមបីខែនិងបានទទួលប្រាប់គ្រប់ចំនួនថ្លៃរត់ការធ្វើប្លង់រឹងទាំង៦ក្បាលដីនោះចំនួន១៥០០០$(មួយមឺនប្រាំពាន់ដុល្លារអាមេរិក)ដែលបានធ្វើលិខិតប្រគល់ទទួលធ្វើនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨។បងប្អូនប្រជាពលរដ្ឋបានលើកជាសំនួរថា៖ តើលោក ហួត បូរ៉ា ជាមន្ត្រីសុរិយោដីនិងជាអ្នកគួប្លង់ផែនទីសោះហេតុអ្វីបានជាមានដីផ្ទាល់ខ្លួនច្រើនម្លេះ? តើលោកមកកាន់កាប់ដីនេះតាំងពីពេលណា? ហើយលោកបានទិញដីនោះពីបុគ្គលណាដែ? បើលោកទើបតែមកធ្វើការជាមួយក្រុមនិស្សិតសៗតេចតេជោ ក្នុងអំឡុងឆ្នាំ២០១១-២០១២នេះសោះហេតុអ្វីមានដីផ្ទាល់ខ្លួនច្រើនម្លេះ?ហើយថែមទាំងមានឈ្មោះសេន សុភាព ដែលត្រូវជា ប្ររពន្ធរបស់លោក ហួត បូរ៉ា នៅលើក្បាលដីលេខ៨២១ ស្ថិតនៅក្នុងឃុំកំពង់សីលានិងឈ្មោះ សេន ម៉ារីណា ត្រូវជាប្អូនស្រីថ្លៃរបស់លោក ហួត បូរ៉ា ដែលមានឈ្មោះនៅលើក្បាលដីលេខ២៧៦ស្ថិតក្នុងឃុំអូរបាក់រទេះ ដែលប្លង់នេះបានគ្រប់គ្រងលើដីប្រជាពលរដ្ឋ។

ពាក់ព័ន្ធករណីខាងលើនេះ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះ លោក ហួត បូរ៉ា អនុប្រធានការិយាល័យសុរិយោដីស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានអោយដឹងតាមទូរស័ព្ទថា ឈ្មោះសេន សុភាព ពិតជាប្រពន្ធរបស់លោកមែនហើយពិតជាបានកាន់កាប់នៅក្បាលដីលេខ៨២១ ស្ថិតក្នុងឃុំកំពង់សីលា មែន។  ហើយឈ្មោះសេន ម៉ារីណា ពិតជាប្អូនស្រីថ្លៃរបស់លោកពិតមែនដែលបានកាន់កាប់នៅលើក្បាលដី២៧៦ ស្ថិតក្នុងឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ចំពោះរឿងថាលោកបានលក់ដីចំនួន៦ក្បាលដីឲ្យទៅអ្នកស្រី ចិន ផល្លី ឬអត់នោះលោក ហួត បូរ៉ា បានឆ្លើយប្រាប់ថា រឿងទិញលក់ដីនោះសូមបងមើលលើលិខិតទិញលក់ទៅគឺភាគីអ្នកទិញបានតែកក់លុយឲ្យទេ ហើយរឿងលោកមិនមានជាប់ពាក្យព័ន្ធនិងប្រជាពលរដ្ឋនោះទេ គឺលោកជាប់ពាកព័ន្ធនិងឈ្មោះ វិចិត្ត លោករឿងលោកទិញដីនោះពីអ្នកណានោះលោកភ្លេចបាត់ហើយព្រោះរកឯកសារមិនឃើញ។លោកបញ្ជាក់ថាក្បាលដីចំនួន៦នោះគឺមិនទាន់មានប្លង់ទេគឺជាប់ពាក់ព័ន្ធនិងឈ្មោះវិ ចិត្ត ខាងទាហ៊ាននោះប្តឹងទើបមិនបានចេញប្លង់។លោក ហួត បូរ៉ា បញ្ជាក់ថា កាលនឹងលោកបានលក់ដីចំនួន៦ក្បាលដីឲ្យទៅឈ្មោះចិន ផល្លី មែនតែក្រោយមកអ្នកស្រីចិន ផល្លី នោះបានទៅដោះស្រាយជាមួយឈ្មោះ វិ ចិត្ត នោះដោយខ្លួនឯង។ ចំពោះរឿងថាលោកទទួលលុយក្នុងការរត់ការធ្វើប្លង់រឹងនៅលើក្បាលដីចំនួន៦ក្បាលដីនោះលោកថាលោកបានប្រគល់លុយឲ្យទៅអ្នកស្រី ចិន ផល្លី វិញហើយមានទាំងលោកស្នងការរងម្នាក់មកជាមួយផង។

ដោយឡែកអ្នកស្រី ចិន ផល្លី សមាជិកក្រុមប្រឹក្សាស្រុកកំពង់សីលា បានប្រាប់ឲ្យដឹងដែថា អ្នកស្រីមិនបានទិញដីចំនួន៦ក្បាលដីនោះពីលោក ហួត បូរ៉ា នោះទេ។ ហើយរឿងថាអ្នកស្រីបានប្រគល់លុយឲ្យទៅលោក ហួត បូរ៉ា ដើម្បីធ្វើប្លង់រឹងចំនួន៦ក្បាលដីនោះអ្នកស្រី ចិន ផល្លី បានប្រាប់ថា រឿងនឹងគឺគាត់បានដោះស្រាយគ្នាចប់អស់ហើយ។អ្នកស្រីសមាជិកក្រុមប្រឹក្សាស្រុកកំពង់សីលាបាន បញ្ជាក់ទៀតថា ដីចំនួន៦ក្បាលដីនោះគឺមិនមានប្លង រឹងនោះទេហើយមានទិន្នន័យនោះ។

តាមប្រភពពីអាជ្ញាធរបានលួចទម្លាយប្រាប់ថា កន្លងទៅឈ្មោះ សេន ម៉ារីណា ដែលមានឈ្មោះនៅលើក្បាលដីលេខពង់ ២៧៦ តែមិនទាន់ចេញប័ណ្ណ ដោយសារក្រុមប្រជាពលរដ្ឋរស់នៅ ភូមិក្រាំងអាត់ចាស់ និងភូមិស្ទឹងសំរោង ដែលមានលិខិតកាន់កាប់និងលិខិតបញ្ជាក់ប្រវត្តដី ទទួលស្គាល់ត្រឹមអាជ្ញាធរ ភូមិ ឃុំ បានប្តឹងជុំទាស់មិនឲ្យចេញប័ណ្ណ តែត្រូវបានអ្នកទិញដីពីប្រជាពលរដ្ឋសម្របសម្រួលដោះស្រាយបញ្ចប់លុយខ្ទង់ម៉ឺនៗដុល្លាឲ្យទៅឈ្មោះអ្នកស្រី សេន ម៉ារីណា នៅអំឡុងខែ៤,ខែ៥ ឆ្នាំ២០២១នោះផងដែរ៕SRN

Check Also

អគ្គស្នងការនគរបាលជាតិ៖ ការងារសន្តិសុខ ជាសសរទ្រូង និងជាបង្អែកដ៏រឹងមាំសម្រាប់គាំទ្រការវិនិយោគ និងការរៀបចំព្រឹត្តិការណ៍កម្រិតជាតិ និងអន្តរជាតិផ្សេង

Leave a Reply

Your email address will not be published. Required fields are marked *