Breaking News

សមត្ថកិច្ច​ ចាប់ខ្លួនជនសង្ស័យ​ ៤នាក់​ បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់បានសម្រេច

ភ្នំពេញ៖​ ជនសង្ស័យ​ ៤នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃ ដឹកនាំសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ​ ដេញប្រផាប់ចាប់ប្រភីង បន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់ដែលកំពុងជិះម៉ូតូ​ Passapp បានសម្រេច នៅតាមបណ្តាយផ្លូវបេតុង១៩៦៦ ក្នងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីវេលាម៉ោង​ ៦:៣០នាទីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។

ជនសង្ស័យឈ្មោះ វង់ វិឆៃ អាយុ១៧ឆ្នាំ (អ្នកឌុប)
ឈ្មោះ រុន ដេវិត អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ (អ្នកធ្វើសកម្មភាពឆក់) ឈ្មោះ យុទ្ធ លីម៉េង អាយុ១៧ឆ្នាំ ស្នាក់នៅ ផ្ទះជួល សង្កាត់កាកាប១ ខណ្ឌពោធិសែន រាជធានីភ្នំពេញ (អ្នកបើកម៉ូតូ បិទគូទ)​ និងឈ្មោះ រិទ្ធី សាក់ អាយុ១៧ឆ្នាំ ស្នាក់នៅស្នាក់នៅផ្ទះជួល សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ (ជិះក្រោយបិទគូទ)

​ក្នុងប្រតិបត្តិការនេះធ្វើឡើង​ដោយយកម្លាំងជំនាញកំពុងល្បាតក្នុងមូលដ្ឋាន និងភូមិសាស្ត្រងាយរងគ្រោះ ស្រាប់តែប្រទះឃើញជនសង្ស័យ៤នាក់​ ជិះម៉ូតូ៤គ្រឿង​ បានធ្វើសកម្មភាពឆក់កាបូបជាក់ស្ដែង ពីនារីជនជាតិខ្មែរ​ ធ្វើដំណើរកង់បីឥណ្ឌា នៅតាមបណ្តាយផ្លូវបេតុង១៩៦៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានសម្រេច។ ភ្លាមៗនោះ កម្លាំងជំនាញ បានប្រដេញប្រផាប់ប្រភីង រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ រីងឯងជនសង្ស័យម្នាក់ព្យាយាមរត់ទើបកម្លាំងជំនាញធ្វើការឃាត់ខ្លួនបាននៅចំណុចផ្លូវលំ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យទាំង​ ៤នាក់​ រួមនឹងទាំងម៉ូតូធ្វើសកម្មភាពត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់បានប្រគល់ទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ​ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

 

Check Also

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ

Leave a Reply

Your email address will not be published. Required fields are marked *