Breaking News

ឯកឧត្តមឌី បូរីម៉ា ទីប្រឹក្សាជាន់ខ្ពស់ ផែនសហក្រិនវ័យក្មេង គណៈបក្សប្រជាជន រាជធានី ភ្នំពេញ អញ្ជើញជាអធិបតីក្នុងពិធីមនុស្សធម៌ ក្រោមម្លប់សន្តិភាពនិងគ្រូពេទ្យស្ម័គ្រចិត្ត បំរើព្យាបាល ជូនប្រជាពលរដ្ឋ ដោយមិនយកកម្រៃ

ភ្នំពេញ៖ កាលពីថ្ងៃទី២៥ខែមិថុនាឆ្នាំ២៣ឯកឧត្តមឌី បូរីម៉ា ជាទីប្រឹក្សាជាន់ខ្ពស់ ផែនសហក្រិនវ័យក្មេង គណៈបក្សប្រជាជន រាជធានី ភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីមនុស្សធម៌ ក្រោមម្លប់សន្តិភាពនិងគ្រូពេទ្យស្ម័គ្រចិត្ត បំរើព្យាបាល ជូនប្រជាពលរដ្ឋ ដោយមិនយកកម្រៃ។ ដែប្រារពធ្វើឡើងនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញនិងដោយមានការចូលរួមពីលោកស្រីអភិបាលរងខណ្ឌព្រែកព្នៅ ឯកឧត្តមលោកជំទាវអ្នកឧកញ៉ លោកឧកញ៉ា លោក លោកស្រី មន្ត្រីរាជការនិងពុក ម៉ែ បង ប្អូន ប្រមាណជិត៤០០នាក់។

ឯកឧត្តមឌី បូរីម៉ា ទីប្រឹក្សាជាន់ខ្ពស់ ផែនសហក្រិនវ័យក្មេង គណៈបក្សប្រជាជន រាជធានី ភ្នំពេញបានឲ្យដឹងថា, ក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមកោតសរសើរដោយស្មោះ សម្រាប់ ផែនសហក្រិនវ័យក្មេង សាខាព្រែកព្នៅដែល មានលោក ម៉ែន មឿន ជាប្រធាន និងលោកស្រី វិជ្ជបណ្ឌិត ម៉ៅ ដានី និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ទាំងអស់ បានរួមគ្នាចិត្តមួយថ្លើមមួយ រៀបចំកម្មវិធី មនុស្សធម៌ ក្រោមម្លប់សន្តិភាព ធ្វើបានយ៉ាងល្អ និងជោគជ័យ គួរអោយកត់សម្គាល់ ។

ឯកឧត្តមឌី បូរីម៉ាបន្តឲ្យដឹងទៀតថាក្នុងកម្មវិធីនេះដែរ ពុក ម៉ែ បងប្អូនដែលបានមកចូលរួមមានក្តី សប្បាយរីករាយ និងមានការស្វាគមន៏យ៉ាងកក់ក្តៅពីសំណាក់ អ្នកមុខអ្នកការ អាជ្ញាធរដែនដី ប្រជាពលរដ្ឋប្រមាណជិត៤០០ នាក់ ទូទាំងខណ្ឌព្រែកព្នៅទាំងមូល ពិសេសទៀតនោះមានការបានចូលរួម ដោយកងទ័ពអាវសរ គ្រូពេទ្យស្ម័គ្រចិត្ត បំរើព្យាបាល ជូនប្រជាពលរដ្ឋ ដោយមិនយកកម្រៃ ។

ឯកឧត្តមបានបន្តទៀតថា នេះជាសកម្មភាពមួយដ៏ប្រពៃ ហើយក៏ជាសកម្មភាពគំរូមួយដ៏សំខាន់ សម្រាប់យុវជនជំនាន់ក្រោយ រៀនសូត្រតាម ក៏ជាចលករមួយដើម្បីស្រូបទាយ យុវជនផ្សេងៗទៀត ពិសេសពុក ម៉ែ បងប្អូន បានយល់កាន់តែច្បាស់ អំពី តួនាទីនិងសកម្មភាពរបស់ សហក្រិនវ័យក្មេងរបស់គណៈប្រជាជនរាជធានីភ្នំពេញ បានលះបង់គ្រប់បែបយ៉ាងដើម្បីមាតុភូមិ និងប្រជាពលរដ្ឋទូទៅ មិនបានរើសអើង និន្នាករ គណៈបក្សណាទេ គឺជាសកម្មភាពមនុស្សធម៌រួមគ្នា ។

បន្ទាប់មកឯកឧត្តមឌី បូរីម៉ា ក៏សូមប្រសិទ្ធិពរជ័យ សិរីមង្គលវិបុលសុខ គ្រប់ប្រការ កើតមានដល់ លោកគ្រូធំ បណ្ឌិត អោម សេងបូរ៉ា អ្នកគ្រូ ឯកឧត្តម ប្រធាន លោកជំទាវអ្នកឧកញ៉ា លោកឧកញ៉ា បង ប្អូន ក្នុងផែនសហក្រិនវ័យក្មេង គណៈបក្សប្រជាជនរាជធានីភ្នំពេញ ទាំងអស់ សូមទទួលបាន ជោគជ័យគ្រប់ភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូន៕

 

Check Also

ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មាន ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីសិក្ខាសាលាពិគ្រោះយោបល់លើការរៀបចំ“ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នៅកម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *