Breaking News

ឯកឧត្តម ស សុខា ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកមនុស្សសាស្ត្រ ពីប្រទេសហ្វីលីពីន

ហ្វីលីពីន ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ដ្រ ពីសាកលវិទ្យាល័យ UE (University of the East) នៃប្រទេសហ្វីលីពីន។ ដែលពិធីប្រគល់-ទទួលសញ្ញាបត្រនេះ ប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នេះ នាទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

បើតាមការលើកឡើងរបស់ថ្នាក់ដឹកនាំសាកលវិទ្យាល័យ UE (University of the East) ការផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្រ្ត ជូនឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា ជាការផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសលើកដំបូងហើយចាប់ពីឆ្នាំ២០១៩។

ប្រភពដដែលបន្តថា ក្នុងឋានៈជារដ្ឋលេខាធិការក្រសួង អប់រំ យុវជន និងកីឡា ឯកឧត្តម ស សុខា បានសម្រេចនូវស្នាដៃ និងសមិទ្ធផលជាច្រើនសម្រាប់ប្រទេសកម្ពុជា។ ក្នុងនោះឯកឧត្តម បានចូលរួមយ៉ាងសកម្មក្នុងការដឹកនាំ តម្រង់ទិសដល់យុវជនជាងកន្លះលាននាក់បានទទួលអត្ថប្រយោជន៍ពីគម្រោងច្នៃប្រឌិតជាច្រើនរបស់ឯកឧត្តម ក្នុងចំណោមនោះឱកាសអាហារូបករណ៍ ស សុខា សម្រាប់សិស្ស និស្សិតក្រីក្រ ដែលពួកគេបានទទួលការអប់រំនៅក្នុងគ្រឹះស្ថានឧត្តមសិក្សាទាំងក្នុង និងក្រៅស្រុក។  

ក្នុងវិស័យអប់រំនៅកម្ពុជា ឯកឧត្តម ស សុខា បានចូលរួមត្រួតពិនិត្យ ជួសជុលអគារសិក្សា និងបំពាក់បរិក្ខា សម្ភារៈសិក្សាដល់សាលាជាង ១០០ មិនថែមតែប៉ុណ្ណុះឯកឧត្តម ស សុខា ជាប្រធានក្រុមប្រឹក្សាភិបាលនៃសកលវិទ្យាល័យជាតិបាត់ដំបង សាកលវិទ្យាល័យជាតិមានជ័យ និងសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ។ ឯកឧត្តម ស សុខា បានយកចិត្តទុកដាក់ និងការកសាងធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធសាកលវិទ្យាល័យ និងកែលម្អរអភិបាលកិច្ច ការគ្រប់ងគ្រងសាកលវិទ្យាល័យ ដើម្បីទទូលបាននូវគុណភាព និងសេវាកម្មកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។

ប្រភពដដែលបានបន្តទៀតថា ចំណែកវិស័យអប់រំកាយ និងកីឡា ឯកឧត្តម ស សុខា បានយកចិត្តទុកដាក់ និងបានខិតខំអស់ពីកំលាំងកាយចិត្ត ក្នុងការដឹកនាំ ការកែរទម្រង់គោលនយោបាយ និងគោលការណ៍ណែនាំ ការអភិវឌ្ឍធនធានមនុស្ស ការកែលម្អរហេដ្ឋារចនាសម្ពន្ធ័កីឡា ។ល។ និង។ល។ ដែលនាំឲ្យវិស័យកីឡានៅកម្ពុជា កាន់តែមានភាពរីកចម្រើន និងល្បីល្បាញក្នុងឆាកកីឡាអន្តរជាតិ។

ឯកឧត្តម ស សុខា បានក្លាយជាអ្នកទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ពីសាកលវិទ្យាល័យ UE លើកទី៣៥ និងជាឥស្សរជនបរទេសទី១១ ទទួលបានសញ្ញាបត្រកិត្តិយស UE និងជាបណ្ឌិតកិត្តិយសនៃ UE Doctor of Humanities លើកទី១៤។

សូមបញ្ជាក់ដែរថា ឯកឧត្តម ស សុខា ក្នុងដំណាក់កាលនៃការសិក្សា ឯកឧត្តមធ្លាប់បានទទួលសញ្ញាបត្រ ចំនួន ២ គឺទី១. ពីសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រសង្គម ជំនាញអភិវឌ្ឍជនបទ និងថ្នាក់អនុបណ្ឌិតវិទ្យាសាស្ត្រអប់រំ។ មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តម ស សុខា ទទួលបានសញ្ញាបត្រ ចំនួន ២ ទៀត គឺសញ្ញាបត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងបដិសណ្ឋារកិច្ចពី PSB Academy នៃប្រទេសសិង្ហបុរី និងបរិញ្ញាបត្រច្បាប់ស៊ីវិលពី Ecole des Roches ក្នុងប្រទេសបារាំង៕

Check Also

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ តាងនាមរាជរដ្ឋាភិបាលកម្ពុជា ចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំបណ្តាប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDCs) ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក

Leave a Reply

Your email address will not be published. Required fields are marked *