ខេត្តព្រៃវែង៖ ក្រុមហ៊ុនជីកដីខ្សាច់ភ្នំមួយឈ្មោះ ជីម យីម នៅភ្នំឈើកាច់ស្រុកបាភ្នំ ខេត្តព្រៃវែង ត្រូវបានពលរដ្ឋចោទថា កំពុងជីកដីចូលដល់ជើងភ្នំឈើកាច់ ជាតំបន់ដែលគេហាមឃាត់ ដោយប្រើគ្រឿងចក្រ និងរថយន្តបែនជាច្រើនគ្រឿង ជីកដឹកគគ្រឹកគគ្រេង ជារៀងរាល់ថ្ងៃ ហើយមិនដែលឃើញមានអាជ្ញាធរ ឬមន្ត្រីជំនាញណាមួយចុះទៅពិនិត្យមើលនោះទេ ។
ចំពោះការលើកឡើងបែបនេះដែរ ត្រូវបានលោក ឈុន ពុធគន់ មេឃុំជើងភ្នំ បានអោយអ្នកសារព័ត៌មានដឹងថា ដីដែលក្រុមហ៊ុន ជីម យីម កំពុងជីកនោះលោកមិនដឹងនោះទេ ព្រោះលោកមិនដែលបានចុះទៅមើល ប៉ុន្តែដីជុំវិញភ្នំច្បាប់កំណត់រក្សាទុកចំងាយពីភ្នំ១០០ម៉ែត្រ ក្រុមហ៊ុនណាក៏មិនអោយជីកដែរ ហើយមន្ត្រីជំនាញរ៉ែ និងថាមពល គេជិះម៉ូតូដើរមើលរាល់ថ្ងៃជុំវិញភ្នំ ដូច្នេះ សូមសួរទៅខាងជំនាញរ៉ែ ទើបច្បាស់ជាង ។
ទាក់ទិននិងករណីនេះដែរ មន្ត្រីជំនាញមន្ទីររ៉ែ និងថាមពលខេត្តព្រៃវែង ក៍បានអោយអ្នកសារព័ត៌មានដឹងដែរ នៅព្រឹកថ្ងៃទី៥ ខែ
កក្កដា ឆ្នាំ២០២៣នេះថា ទីតាំងរណ្តៅដីរបស់ក្រុមហ៊ុន ជីម យីម នោះ លោកបានចុចម៉ាស៊ីនវាស់មើលហើយ គឺនៅចំងាយ១០០
ម៉ែត្រពីភ្នំ មិនទាន់ប៉ះពាល់ភ្នំទេ ប៉ុន្តែរណ្តៅដីដែលជីកមានជម្រៅជ្រៅហួសកំណត់ដែលច្បាប់អនុញ្ញាតហើយ ។
ទោះជាយ៉ាងណាក៏ដោយចំពោះដែរ មន្ត្រីជំនាញរ៉ែ មិនបាន
បញ្ជាក់ថា នឹងចាត់វិធានការបែបណានោះ ចំពោះក្រុមហ៊ុន ជីម
យីម រឿងជីកដីជ្រៅខុសច្បាប់នោះឡើយ ៕SRN