Breaking News

គ.ជ.ប បង្ហាញតេស្តសាកល្បងទឹកខ្មៅលុបមិនជ្រះសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត និងការជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

ភ្នំពេញ៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី ៦ ខែកក្កដានេះ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ជាមួយភាគីពាក់ព័ន្ធក្រោមប្រធានបទស្តីពី៖ ការបង្ហាញទឹកខ្មៅលុបមិនជ្រះសម្រាប់ប្រើប្រាស់ ក្នុងការបោះឆ្នោត និងការសាកល្បងគុណភាពទឹកខ្មៅលុបមិនជ្រះ ដល់ភាគីពាក់ព័ន្ធ។
លោកប្រធាន គ.ជ.ប បានឲ្យដឹងថា ទឹកខ្មៅចំនួន៥ម៉ឺន២០០០ដប បានចំណាយថវិកាចំនួនជាង៩០ម៉ឺនដុល្លារ។ នៅថ្ងៃបោះឆ្នោតគ.ជ.ប នឹង ផ្តល់ជូនមួយការិយាល័យចំនួន២ដប ។

លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បញ្ជាក់ថា៖ទឹកខ្មៅ ជ្រលក់ដៃ នៅថ្ងៃបោះឆ្នោតមិនងាយជ្រះទេ គឺទឹកខ្មៅនេះមានគុណភាពល្អ មិនអាចមាននរណាលាងឬជ្រូតជ្រះភ្លាមៗទេ។ ប្រជាពលរដ្ឋម្នាក់មានសិទ្ធិបោះ ឆ្នោតបានតែម្តង (១លើក) និងមានឯកសារពាក់ព័ន្ធទៀត មិនអាចនរណាបោះឆ្នោតបាន២ដងនោះទេ។

លោកអគ្គលេខាធិការ គ ជ.ប បញ្ជាក់ថា នៅតាមការិយាល័យបោះឆ្នោត មានតំណាងគណបក្សនយោបាយភ្នាក់ងារសង្កេតការណ៍សង្គមស៊ីវិល អ្នកសារព័ត៌មានជាតិ- អន្តរជាតិ នៅតាមសង្កេត
ការណ៍បោះឆ្នោត នៅគ្រប់ការិយាល័យទូទាំងប្រទេស។

ទឹកខ្មៅជ្រលក់ម្រាមដៃ គ.ជ.ប បានទិញពី ប្រទេសឥណ្ឌាមកប្រើច្រើនអាណត្តិមកហើយ ពុំមាននរណាលាងដៃជ្រះទេ ក្នុងការបោះឆ្នោត។

តាមរយៈការធ្វើតេស្តជ្រលក់ម្រាមដៃ ជាមួយនិងទឹកខ្មៅជ្រលក់ម្រាមដៃ និងធ្វើការលាងសំអាត គឺពុំអាចលាងសំអាតបានជាមួយទឹកអូសាវ៉ែល ឬសាប៊ូ និងទឹកលាងដៃបានជ្រះនោះទេ៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *