Breaking News

លោក លី ធុជ ជំរុញឲ្យប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

ស្វាយរៀង៖ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣នេះ លោក លី ធុជ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត ខេត្តស្វាយរៀង ដឹកនាំក្រុមការងារ គណបក្ស ជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា សង្កាត់ច្រកម្ទេស និងសង្កាត់ព្រៃអង្គុញ ក្រុងបាវិត ដើម្បីផ្សព្វផ្សាយ អំពីគោលនយោបាយ គណបក្ស ព្រមទាំងបានណែនាំឲ្យសកម្មជន សមាជិក សមាជិកាគណបក្សទាំងអស់ ត្រូវបន្តចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ឲ្យកាន់តែសកម្ម និងគ្រប់ខ្នងផ្ទះ ក៏ដូចជា ជំរុញការគូសសន្លឹកឆ្នោត ឲ្យបានត្រឹមត្រូវដល់ប្រជាពលរដ្ឋ និងសមាជិកបក្ស ដែលគណបក្សប្រជាជនកម្ពុជា ឈរនៅលេខរៀងទី១៨។

ជាមួយគ្នានេះផងដែរ លោក លី ធុជ បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់ សកម្មជនបក្សទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងចំណាយពេលវេលា ក្នុងយុទ្ធនាការ ឃោសនាបោះឆ្នោត សម្រាប់នីតិកាលទី៧ នេះ ព្រមទាំងជំរុញឲ្យសកម្មជន និងសមាជិកទាំងអស់ ត្រូវបន្តពង្រឹងឲ្យកាន់តែរឹងមាំបន្ថែមទៀត និងយកជ័យជម្នះ ជូនបក្សក្នុងការបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

សូមបញ្ជាក់ផងដែរថា លោក លី ធុជ រួមជាមួយក្រុមការងារ
គណបក្សទាំងអស់ បានបន្តសកម្មភាពចុះតាមខ្នងផ្ទះ និងកន្លែងអាជីវកម្មរបស់ បងប្អូនប្រជាពលរដ្ឋ ដើម្បីស្នើសុំឲ្យ ប្រជាពលរដ្ឋ ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា និងគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និងលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី សម្រាប់ពេលអនាគត៕ដោយ៖ សិរី នាគ

Check Also

ឯកឧត្តម គួច ចំរើន ជំរុញលើកទឹកចិត្តដល់ក្រុមកីឡាបាល់ទះ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល

Leave a Reply

Your email address will not be published. Required fields are marked *