Breaking News

គ.ជ.ប៖ ស្ថានភាពទូទៅ នៃដំណើរការឃោសនាបោះឆ្នោត របស់គណបក្សនយោបាយ ក្នុងថ្ងៃទី៦នេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ ធ្នាប់ល្អ និងគ្មានអំពើហិង្សា

ភ្នំពេញ៖ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣នេះ គឺជាថ្ងៃទីប្រាំមួយ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត បានធ្វើសកម្មភាពឃោសនាបោះឆ្នោត ដើម្បីផ្សព្វផ្សាយពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួន ក្នុងការអភិវឌ្ឍប្រទេសជាតិ ទៅដល់ម្ចាស់ឆ្នោត។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គ.ជ.ប ចេញផ្សាយនាល្ងាចនេះ បានឲ្យដឹងថា ផ្អែកតាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ. ខប) នៅថ្ងៃទី៦នេះ មណ្ឌលបោះឆ្នោតទាំង ២៥ មានការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ ដែលមានសកម្មភាព ដូចជា៖ ការជួបប្រជុំសមាជិក និងអ្នកគាំទ្រគណបក្ស ការចាក់មេក្រូផ្សព្វ ផ្សាយនៅទីស្នាក់ការគណបក្ស និងចល័តតាមភូមិ ការចែកខិត្តបណ្ណតាមខ្នងផ្ទះ ការបិទខិត្តបណ្ណ និងបដានៅទីសាធារណៈ និងការចាក់បញ្ចាំងស្លាយ (Slide) វីដេអូ។

ដោយឡែក មណ្ឌលបោះឆ្នោតចំនួន ៤ មានសកម្មភាពហែក្បួនឃោសនាបោះឆ្នោត គឺមណ្ឌលខេត្តក្រចេះ មានការហែក្បួនឃោសនា របស់គណបក្សកសិករ មណ្ឌលខេត្តស្វាយរៀង មានការហែក្បួនឃោសនារបស់គណបក្សសញ្ជាតិកម្ពុជា មណ្ឌលខេត្តកំពត និងមណ្ឌលខេត្តស្ទឹងត្រែង មានការហែក្បួនឃោសនារបស់គណបក្សខ្មែររួបរួមជាតិ។

ជារួម ស្ថានភាពទូទៅ នៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ ក្នុងថ្ងៃទី៦នេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ ធ្នាប់ល្អ និងគ្មានអំពើហិង្សា។
សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣៕

About srn tv

Check Also

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ៖ ភាពជាដៃគូមិនមែនត្រឹមតែផ្តល់ការគាំទ្រ និង ផ្តល់កិច្ចសហប្រតិបត្តិការ ប៉ុណ្ណោះទេ ថែមទាំងជាការប្តេជ្ញាចិត្តក្នុងការសម្រេចឱ្យបាននូវជោគវាសនារួមគ្នា

Leave a Reply

Your email address will not be published. Required fields are marked *