Breaking News

លោក ហ៊ុន ម៉ានី៖ តាមរយៈកិច្ចខិតខំប្រឹងប្រែង ដ៏មោះមុតស្វិតស្វាញរបស់រាជរដ្ឋាភិបាល ទទួល ជោគជ័យ ក្នុងការស្នើបញ្ចូលប្រាសាទព្រះវិហារ ចូលជាសម្បត្តិបេតិកណ្ឌពិភពលោក

ភ្នំពេញ៖ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣នេះ គឺជាខួបលើកទី ១៥ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក (៧កក្កដា ២០០៨-៧ កក្កដា ២០២៣)។

លោក ហ៊ុន ម៉ានី សមាជិកសភាមណ្ឌលកំពង់ស្ពឺ បានសរសេរលើផេកផ្ទាល់ខ្លួន ដោយបានអបអរសាទរ ខួបលើកទី១៥ឆ្នាំ នៃការដាក់ បញ្ចូលប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៣)។

លោក ហ៊ុន ម៉ានី សមាជិកសភាវ័យក្មេងបានសរសេរលើផេករបស់លោក ដោយបញ្ជាក់ថា៖ ” តាមរយៈកិច្ចខិតខំប្រឹងប្រែងដ៏មោះមុតស្វិតស្វាញ របស់រាជរដ្ឋាភិបាល ព្រះរាជាណាចក្រកម្ពុជាទទួលជោគជ័យ ក្នុងការស្នើបញ្ចូលប្រាសាទព្រះវិហារចូលជាសម្បត្តិបេតិកណ្ឌពិភពលោក” ។

លោកបន្តថា ” ក្រោមម្លប់នៃសុខសន្តិភាព មរតកវប្បធម៌ច្រើនអនេក ដែលស្ទើរតែបាត់បង់ក្នុងសម័យសង្រ្គាម បានរស់រានមានជីវិតឡើងវិញ និងកំពុងត្រូវបានលើកស្ទួយ ឈានទៅដល់ក្លាយជាបេតិកភណ្ឌពកភពលោក និងមនុស្សជាតិ។ ថែរក្សាការពារសន្តិភាព ប្រៀបបីដូចយើងបានថែរក្សាការពារសម្បត្តិវប្បធម៌ដូនតាដូច្នេះដែរ” ៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *