ភ្នំពេញ៖ លោក ទឹម សុជា ហៅ រាជបុត្រ សូរ្យកាយ្យ ដែលកន្លង ប្អូនដើរផ្លូវខុស តាមការអូសទាញ ញុះញង់ បណ្តុះបង្កើតគំនិតអោយខ្មែរស្អប់ខ្មែរ បំផ្លាញ សន្តិភាព នៅកម្ពុជា ដោយបក្ខពួក ជនក្បត់ជាតិ៣ ជំនាន់, ទីបំផុត រយៈពេល 10 ឆ្នាំដែលប្អូនរស់នៅក្រៅប្រទេស ជាមួយក្រុមជនក្បត់ជាតិ ទើបប្អនដឹងថាសារជាតិរបស់ពួកគេ បំផ្លាញសន្តិភាព ធ្វើឱ្យប្អូនយល់ច្រឡំពីកម្ពុជា ពីមេដឹកនាំកម្ពុជា ប្អូនវិលមករកផ្លូវត្រូវ និងមករួមរស់ក្នុងទឹកដីស្រុកកំណើតវិញ ។ ទោះជាប្អូនធ្លាប់ដៀលជេរប្រមាថ តាមការញុះញង់របស់ក្រុមប្រឆាំង ប៉ុន្តែថ្នាក់ដឹកនាំ ដែលមានគុណធម៌ សច្ចធម៌ តែងសណ្ដោសប្រណី ដល់ប្រជាពលរដ្ឋគ្រប់រូប ដែលធ្លាប់ជេរប្រមាថនោះ ចាត់ទុកថាជាឈាមខ្មែរតែមួយ ហើយក៏ពេញចិត្ត ពេលដែលដឹងខ្លួនខុស កែកំហុស កាន់តែធ្វើឲ្យថ្នាក់ដឹកនាំ សម្ដេចពុក ទន់ចិត្តដោយក្តីមេត្តា។
លោក ទឹម សុជា ហៅ រាជបុត្រ សូរ្យកាយ្យ បន្ទាប់ពីចូលជួប គោរពលំអោនកាយ សុំទោសសម្ដេចរួចមក រូបគេហាក់ដូចជាជាមនុស្សថ្មី ប្រៀបបាននឹងក្រដាសសមួយសន្លឹកមកវិញ ! ហើយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមយ៉ាងដូច្នេះថា ( មួយជីវិតនេះខ្ញុំមិនអាចបំភ្លេចគុណដ៏ថ្លៃថ្លារបស់សម្តេចពុកឡើយ សុំទោសមួយលានដង)។
មជ្ឈដ្ឋានរបស់ប្រជាពលរដ្ឋបានលើកឡើងថា , នៅពេលដែលប្អូនប្រុសជួបលោក(សម្តេចពុក) ទើបដឹងថាលោកជាមេដឹកនាំប្រកបដោយគុណធម៌ និងព្រហ្មវិហារធម៌យ៉ាងណា!
លោកស្រស់ទឹកភ្នែក ពោពេញទៅដោយការឈឺចាប់ នៅពេលឃើញពលរដ្ឋមួយចំនួនរបស់លោក ធ្លាក់នៅក្នុងមនោគមន៍នយោបាយដ៏គ្រោះថ្នាក់បំផុត ប៉ុន្តែលោកនៅតែអត់ធ្មត់ដឹកនាំជាតិមួយនេះ ឆ្ពោះមកដល់ភាពសាន្តត្រាន និងប្រែមុខប្រែមាត់យ៉ាងខ្លាំង!
ប្រជាពលរដ្ឋក៏សូម អរគុណប្អូនប្រុស ដែលបានលះបង់ បោះបង់ចោល និងបានចាកចេញពីក្រុមនយោបាយមច្ចុរាជ ហើយដាក់ចិត្តដាក់កាយបម្រើជាតិ និងមាតុភូមិយើងជាមួយរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាវិញ!
ការចាកចេញរបស់ប្អូននេះ ក៏ជាសារដ៏មុតស្រួចមួយ ជូនដល់ក្រុមប្រឆាំងនៅក្រៅប្រទេសឲ្យមើលឃើញពីតម្លៃដ៏ធំធេងរបស់មេដឹកនាំជាតិយើងម្នាក់នេះ!
ជូនពរប្អូនប្រុសមានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច!
សូមបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅរសៀលថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០២៣ បានអនុញ្ញាតអោយលោក ទឹម សុជា ហៅ រាជបុត្រ អាសូរកាយ និងម្ដាយ រួមទាំង ក្រុមការងារចូលជួបសំដែងការគួរសមនៅភូមិគ្រឹះសម្ដេចនាក្រុងតាខ្មៅ ខេត្ត កណ្តាល ។
សូមអបអបអរសាទ លោក ទឹម សុជា ហៅ រាជបុត្រ អអាសូរកាយ្យ ដែលទទួលបានការលេីកទឹកចិត្ត និងផ្ដល់កិត្តិយសពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ដែលជាថ្នាក់ដឹកនាំ ប្រកបដោយ ព្រហ្មវិហារធម៌ គុណធម៌ សច្ចធម៌ ប្រកបដោយទឹកចិត្តសន្តោសប្រណីចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូប និងជាបិតាស្ថាបនិកសន្តិភាព ការពារសន្តិភាព រក្សាភាពសុខសាន្តជូនប្រជាពលរដ្ឋ ធ្វើអ្វីៗដើម្បីប្រជាពលរដ្ឋ នឹងប្រទេសជាតិ ៕SRN