Breaking News

ទេសរដ្ឋមន្ត្រី លី ធុជ ៖ សន្លឹកឆ្នោតរបស់យើងម្នាក់ៗ មានតម្លៃណាស់ ហើយសន្តិភាពត្រូវការសន្លឹកឆ្នោតទាំងនោះពីយើង ទាំងអស់គ្នាហើយទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីសន្តិភាព!

ខេត្តស្វាយរៀង៖ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ក្នុងនាមសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណបក្ស ប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត ខេត្តស្វាយរៀង បានជួបសំណេះសំណាលជាមួយសកម្មជន សមាជិក សមាជិកាបក្សប្រមាណជា ៥០០នាក់ស្ថិតក្នុងសង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង។

ក្នុងឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា “សន្លឹកឆ្នោតរបស់យេីងម្នាក់ មានតម្លៃណាស់ ហេីយសន្តិភាពត្រូវការសន្លឹកឆ្នោតទាំងនោះពីយេីង សូមឲ្យយេីងទាំងអស់គ្នាទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដេីម្បីសន្តិភាព។ ភូមិកម្ពុជា ត្រូវការស្តាប់នូវសម្លេងសន្លឹកឆ្នោតពីបងប្អូនប្រជាពលរដ្ឋ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៣ ដែលជាថ្ងៃបោះឆ្នោត នឹងមកដល់ក្នុងពេលឆាប់ៗនេះ។ 

ឯកឧត្ដម បានបន្តទៀតថា “យេីងបោះឆ្នោតជូនសន្តិភាព យេីង ពិតជាបានគិតអំពីខ្លួនឯង ដេីម្បីខ្លួនឯង គ្រួសារយេីង និងសង្គមជាតិរបស់យេីងទាំងមូល។ ក្មួយៗកម្មករ កម្មការនី សិស្សានុសិស្ស និងប្រជាពលរដ្ឋ ត្រូវការសន្លឹកឆ្នោតគាំទ្រពីយេីងដេីម្បីការងារ សាលារៀន ជីវភាពរស់នៅ និងអនាគតភ្លឺស្វាងរបស់ពួកគាត់។ កង់សន្តិភាពរបស់យេីងបានវិលទៅមុខជានិច្ច មិនអាចបញ្ឈប់បានទេ សូមឲ្យថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ យេីងទាំងអស់គ្នា ត្រូវបញ្ចេញសិទ្ធិ និងអំណាចដេីម្បីជាតិមាតុភូមិ និងជនរួមជាតិរបស់យេីង។ បេីយេីងមិនទៅបោះឆ្នោតវិញនោះ មានន័យថា យេីងចង់អោយដំណេីរនៃកង់សន្តិភាពឈប់វិល និងដួលរលំ។ 

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមទៀតថា សម្តេច តេជោ ហ៊ុន សែន បានបង្កើតនូវសុខសន្តិភាពពេញលេញ ជូន ប្រទេស កម្ពុជា និង ប្រជាជនកម្ពុជាមកយ៉ាងលំបាក ដូចនេះយេីងទាំងអស់ មិនត្រូវជនណាម្នាក់មកបំផ្លាញសន្តិភាពនោះទេ។ ជាមួយ គ្នានេះ ឯកឧត្ដម បានបន្តអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់បោះឆ្នោតសម្តេចតេជោ និងគណបក្ស ប្រជាជន កម្ពុជា ក៏ដូច ជាគាំទ្រ ឯកឧត្ដម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីសម្រាប់ពេល អនាគតដើម្បីបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍអោយកាន់តែរីកចម្រេីន៕SRN

Check Also

បុរស់ម្នាក់ត្រូវបានកម្លាំងអាវុធហត្ថចាប់ខ្លួនពីបទរំលោភសេពសន្ទវៈ

Leave a Reply

Your email address will not be published. Required fields are marked *