Breaking News

«កីឡារស់ក្នុងសន្ដិភាព» អនុប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ច្រកម្ទេសជួបសំណេះសំណាលជាមួយក្រុមកីឡាករបាល់ទាត់ប្រគួតដណ្តើមជ័យលាភី

 ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃអាទិត្យ ១៤រោច ខែបឋមាសាឍឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី១៦ខែកក្កដា ឆ្នាំ២០២៣នេះ លោក ចាន់ សុភា អនុប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានសង្កាត់ច្រកម្ទេស និងជាប្រធានដឹកនាំភូមិថ្មី តំណាង ឯកឧត្តម ស៊ុយ ជីហ៊ាង អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត និងជាប្រធាន ចុះមូលដ្ឋានសង្កាត់ច្រកម្ទេស រួមជាមួយលោក លោកស្រី ជាសមាជិក បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមកីឡាករបាល់ទាត់ដណ្តើមជ័យលាភី ចំនួន២៦ក្រុម នៅសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។

ក្នុងឱកាសនោះ លោក ចាន់ សុភា បានថ្លែងប្រកាសថា ផ្តួចផ្តើមឲ្យកម្មវិធីប្រកួតដណ្តើមពានបាល់ទាត់ក្នុងសង្កត់នេះឡើង គឺជាគំនិតកើតចេញពី ឯកឧត្តមប្រធាន ស៊ុយ ជីហ៊ាង ក្នុងគោលបំណងចង់ឲ្យយុវជនគ្រប់គ្នាមានឪកាសជួបជុំ ចូលរួមកំសាន្តសប្បាយ តាមរយៈកីឡា និងបានបង្ហាញ ឬបញ្ចេញនូវសក្តានុពលសមត្ថភាព និងទេពកោសល្យ លើសពីនេះក៏អាចអភិវឌ្ឍខ្លួនឲ្យក្លាយជាអ្នកកីឡាករកំរិតអាជិពជំរើសជាតិ ទទឹមនឹងប្រទេសយើងកំពុងរីកចម្រើនទាំងព្រមលើគ្រប់វិស័យ ហើយកម្ពុជាក៏នឹងបានធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមម្តងទៀតនាឆ្នាំ២០២៩ ដូច្នេះការត្រៀមមុននូវរយះវែងក្រោមន័យនៃ«កីឡារស់ក្នុងសន្ដិភាព» ពិតជាកត្តាជោគជ័យសំរាប់ប្អូនៗយុវជនយើង ។

  លោកក៏បន្តការផ្សព្វផ្សាយ ណែនាំ ដល់ក្រុមប្អូនៗកីឡាករទាំងអស់គ្នា ចូរកុំភ្លេចថ្ងៃ២៣ ទៅបោះឆ្នោតកុំបីខាន និងជ្រើសរើសនូវគណបក្សល្អ រក្សា និងការពារបាននូវសន្តិភាព ពោលគឺមានតែគណបក្សប្រជាជនកម្ពុជា មានសញ្ញា រូបទេវតាបាចផ្កា លេខរៀងទី១៨ ។ 

 ជាលទ្ធផល ជ័យលាភីលេខ១ត្រូវបានទៅក្រុមយុវជនមកពី ភូមិ ព្រៃតាតៃ លេខ២ ភូមិថ្មី លេខ៣ ភូមិគោកល្វា និងលេខ៤ ភូមិព្រៃទប់ខាងជើង ៕SRN

Check Also

រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ៧ឆ្នាំចុងក្រោយនេះ ពុំមានអ្នកសារព័ត៌មានណាម្នាក់​ទទួលពិន័យជាប្រាក់ឬជាប់ពន្ធធនាគារដោយសារការបំពេញតួនាទី និងភារកិច្ចស្របច្បាប់ និងតាមក្រមសីលធម៌ជាអ្នកសារព័ត៌មាននោះទេ

Leave a Reply

Your email address will not be published. Required fields are marked *