Breaking News

សម្ដេចតេជោ ហ៊ុន សែន ប្រាប់ថ្នាក់ដឹកនាំនៃអ្នកសង្កេតការណ៍អន្តរជាតិអំពីការត្រៀម រៀប ចំ សម្រាប់អ្នកបន្តវេនវ័យក្មេង ដើម្បីឱ្យបន្តនិរន្តរភាព នៃស្ថិរភាពទាំងនយោបាយ និងសេដ្ឋកិច្ច

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន មានប្រសាសន៍ ថ្លែងប្រាប់ថ្នាក់ដឹកនាំនៃអ្នកសង្កេតការណ៍អន្តរជាតិដែលបានអញ្ជើញចូលរួម សម្រាប់ ការបោះ ឆ្នោតជ្រើសតាំងតំណារាស្ត្រ នីតិកាលទី៧ នៅកម្ពុជា អំពីការត្រៀមរៀប ចំ សម្រាប់អ្នកបន្ត វេន វ័យក្មេង ដើម្បីអនុញ្ញាតឱ្យអ្នកជំនាន់ក្រោយ ដែលបានទទួលការសិក្សា ខ្ពង់ខ្ពស់ បន្តការដឹកនាំ ពីមនុស្សជំនាន់ចាស់ ដែលទាំងអស់នេះគឺជាការត្រៀមដើម្បីឱ្យបន្ត និរន្តរភាព នៃស្ថិរភាព ទាំង នយោបាយ និងសេដ្ឋកិច្ច ចៀសវាងមានការរំជើបរំជួល ឬក៏ សង្គ្រាម ដែលនាំឱ្យខូចខាតប៉ះ ពាល់ ដល់សេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ប្រទេស។

ឯកឧត្ដម ស្រ៊ី ថាមរង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឱ្យដឹងដូច្នេះ បន្ទាប់ពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាតឱ្យថ្នាក់ដឹកនាំនៃអ្នកសង្កេតការណ៍អន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសរើសតាំង តំណារាស្ត្រ នីតិកាលទី៧ នៅកម្ពុជា ចំនួន៨៥នាក់ ក្នុងចំណោមអ្នកសង្កេតការណ៍អន្តរជាតិ ៣៣៤រូប មកពីប្រទេសចំនួន៦៥ ដែលក្នុងនោះមានអង្គការអន្តរសភា អង្គការអន្តររដ្ឋាភិបាល អង្គការគណបក្សនយោបាយ ស្ថាប័ននានា អង្គការអ្នកសង្កេតការណ៍ឯករាជ្យ មកពីប្រទេស មួយចំនួន រួមមានជាអាទិ៍ ប្រទេសបារាំង ជប៉ុន និងអ៊ីស្រាអែល សង្គមស៊ីវិលចំនួន ៩០ សង្គម ស៊ីវិលអន្តរជាតិចំនួន ៤ សមាគមខ្មែរក្រៅប្រទេសចំនួន ១១ មកពីប្រទេសអូស្តា្រលី នូវែលសេឡង់ កូរ៉េខាងត្បូង កាណាដា និងបារាំង និងសារព័ត៌មានប្រព័ន្ធផ្សព្វផ្សាយ អន្តរ ជាតិជាច្រើនទៀត នាព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។

សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ចំពោះអ្នកសង្កេតការណ៍ អន្តរ ជាតិ ដែលបានមកចូលរួមពិនិត្យ និងតាមដាន សិក្សាពីការបោះឆ្នោតនៅកម្ពុជា ដែលបង្ហាញ ពីការរីកលូតលាស់នៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ សម្ដេចតេជោបានគូសបញ្ជាក់ថា ការ អញ្ជើញមកចូលរួមសង្កេតការណ៍ អំពីការបោះឆ្នោតនៅកម្ពុជាលើកនេះ មានអ្នកសង្កេត ការណ៍ អន្តរជាតិច្រើនលើសលុប លើសពីការបោះឆ្នោតកន្លងទៅ។ អ្នកសង្កេតការណ៍ទាំអស់ នឹងតាមដានការបោះឆ្នោត នៅថ្ងៃស្អែក ដោយសេរីនៅតាមទីកន្លែងនៃមណ្ឌលបោះឆ្នោត និង ឃើញភាពជាក់ស្ដែងនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានមានប្រសាសន៍ ពន្យល់អំពីប្រព័ន្ធបោះឆ្នោតនៅកម្ពុជា ដែលបានប្រព្រឹត្តទៅជាទៀងទាត់រៀងរាល់៥ឆ្នាំម្ដង នៅរៀងរាល់ថ្ងៃអាទិត្យនៃសប្ដាហ៍ទី៤ ក្នុងខែកក្កដា ដែលនេះបានបង្ហាញអំពីប្រទេសមួយ ដែលបានអនុវត្តន៍នូវលទ្ធិប្រជាធិប តេយ្យ មានការបោះឆ្នោតជាទៀងទាត់តាមការកំណត់ ហើយដែលគណបក្សនយោបាយនានាមាន ពេលវេលាគ្រប់គ្រាន់ សម្រាប់ការរៀបចំចូលរួមក្នុងការបោះឆ្នោត។

សម្ដេចតេជោនាយករដ្ឋ មន្ត្រីបានលើកឡើងពីការបោះឆ្នោតនៅកម្ពុជា តាមប្រព័ន្ធបែបសមាមាត្រនៅតាមខេត្ត ដែល ចាប់អនុត្តន៍តាំងពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលបទពិសោធន៍នេះបានបង្ហាញឱ្យឃើញថា បានរារាំងនូវការចូលរួមរបស់ខ្មែរក្រហម។ សម្ដេចតេជោបន្ត បើសិនជាយើងធ្វើការបោះឆ្នោ ត តាមប្រព័ន្ធសមាមាត្រនៅទូទាំងប្រទេសនោះ ខ្មែរក្រហមអាចមានអាសនៈ នៅក្នុងសភាជា អង្គការ ស្របច្បាប់ ដែលយើងនឹងមិនអាចចាត់វិធានការធ្វើការកាត់ទោសមេដឹកនាំខ្មែរក្រហម ដូចដែលបានធ្វើនាពេលកន្លងមកនោះទេ បើយើងអនុវត្តន៍បែបផែនសមាមាត្រនៅ ទូទាំង ប្រទេស។

ជាមួយគ្នានេះ សម្ដេចតេជោបានលើកឡើងថា ការអនុវត្តប្រព័ន្ធសមាមាត្រនៅ តាម ខេត្ត គឺធ្វើឱ្យខ្មែរក្រហមមិនអាចមានសំឡេងគ្រប់គ្រាន់ ដើម្បីដណ្ដើមកៅអីនៅក្នុងសភា។ សម្ដេច តេជោក៏បានគូសបញ្ជាក់លើកឡើងពីតម្លៃរបស់មន្ត្រីគណបក្ស ដែលគណបក្ស បាន ដាក់ចេញនូវវិន័យយ៉ាងតឹងរ៉ឹង ដែលបានបំបាត់អំពើពុករលួយនៅក្នុងការទិញដូរតំណាងរាស្ត្រ ដែលនៅក្នុងប្រទេសខ្លះបានអនុម័តឱ្យមានការបោះឆ្នោតតាមប្រព័ន្ធឯកកត្តនាម ហើយការ បោះ ឆ្នោតតាម ប្រព័ន្ធឯកកត្តនាម ធ្វើឱ្យបេក្ខជនដែលជាប់ឆ្នោត អាចផ្ទេរពីគណបក្សមួយទៅ គណបក្សមួយ ដើម្បីចូលទៅក្នុងគណបក្សណាមួយដើម្បីបង្កើតរដ្ឋាភិបាល។

សម្ដេចតេជោ ក៏បានអះអាងអំពីការបោះឆ្នោតយ៉ាងទៀងទាត់នៃការជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និង ការបោះឆ្នោតយ៉ាងទៀងទាត់ នៃសមាជិកព្រឹទ្ធសភា។

សម្ដេចតេជោនាយករដ្ឋមន្រ្ដីក៏បានមានប្រសាសន៍ផងដែរ អំពីគម្រោងនៃកាលបរិច្ឆេទ ដែលរាជរដ្ឋាភិបាលថ្មីអាចនឹងបង្កើតឡើង ដើម្បីមានពេលវេលាគ្រប់គ្រាន់ ក្នុងការទៅចូលរួម កិច្ច ប្រជុំនាពេលខាមុខ ជាពិសេសកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅដើមខែ កញ្ញា ខាងមុខនេះ។

តំណាងអ្នកសង្កេតការណ៍អន្តរជាតិ ពីប្រទេស និងស្ថាប័ននានា បានសម្ដែងនូវ ការចាប់ អារម្មណ៍ចំពោះសភាពការណ៍ល្អប្រសើរនៅកម្ពុជា និងកោតសរសើរចំពោះ ការរីក ចម្រើនយ៉ាងលឿន ទាំងខាងនយោបាយ សេដ្ឋកិច្ច និងការអភិវឌ្ឍ ពិសេស ហេដ្ឋារចនាសម្ព័ន្ធ សណ្ដាប់ធ្នាប់។ល។ ហើយប្រជាជនរស់នៅមានទឹកមុខរីករាយ ដែលបង្ហាញពីការរស់ នៅ ប្រកបដោយជីវភាពកាន់តែល្អប្រសើរជាលំដាប់។

លើសពីនេះទៀត គណៈប្រតិភូទាំងអស់បានសម្ដែងនូវការពេញចិត្ត និងបានរៀនសូត្រ នូវបទពិសោធន៍ និងភាពឈ្លាសវៃរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការដឹកនាំប្រទេស ប្រកប ដោយភាពម៉ឺងម៉ាត់ នាំប្រទេសពីសង្គ្រាមមកកាន់សន្តិភាព ពីភាពបែកបាក់មកកាន់ ការ រួបរួមគ្នាជាធ្លុងមួយ រស់នៅដោយសុខដុមរមនា ហើយមានការអភិវឌ្ឍទាំងសេដ្ឋកិច្ច នយោ បាយ និងជីវភាពប្រជាជនត្រូវបានលើកតម្កើង៕

Check Also

ស្នងការ​ខេត្តកណ្តាល បំភ្លឺ ករណី​ឃាត់ខ្លួន​យុវជន​ពីរ​នាក់ ឈ្លោះ​គ្នា​រឿង​ចាប​ចៀន ប្តឹង​ទារ​សំណង​៥​ពាន់​ដុល្លារ

Leave a Reply

Your email address will not be published. Required fields are marked *