Breaking News

ឯកឧត្តម សួស យ៉ារ៉ា ជួបពិភាក្សាការងារជាមួយនឹង ឯកឧត្តមបណ្ឌិត Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា

អត្ថបទ៖ ឃន ជឺ

ភ្នំពេញ៖ នារសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា បានជួបពិភាក្សាការងារជាមួយនឹង ឯកឧត្តមបណ្ឌិត Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ប៉ាន សូរស័ក្តិ និងឯកឧត្តម ទី សុគន្ធ និងក្រុមការងារអនុគណៈកម្មការប្រតិបត្តិនៃគណៈកម្មការរៀបចំសម័យប្រជុំពេញអង្គនៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) លើកទី១១។

ឥណ្ឌូនេស៊ី បានចូលរួមក្នុងដំណើរការកសាងសន្តិភាពនៅកម្ពុជា និងមានតួនាទីយ៉ាងសំខាន់នៅក្នុងតំបន់ក្នុងការថែរក្សានូវសន្តិភាព និងមជ្ឈភាពអាស៊ាន អាស្រ័យហេតុនេះ ការចូលរួមរបស់ឥណ្ឌូនេស៊ី នៅក្នុងសម័យប្រជុំពេញអង្គ IPTP លើកទី១១ គឺជាការបង្ហាញនូវសាមគ្គីភាពនៃសភាតំបន់ នៅក្នុងស្មារតីសន្តិភាព ភាពអត់ឱននិងសហប្រតិបត្តិការ។

ភាគីក៏បានផ្លាស់ប្តូរអំពីការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ឥណ្ឌូនេស៊ី និងកិច្ចសហប្រតិបត្តិការនៅក្នុងសភាតំបន់ និងអន្តរជាតិ៕

 

About srn tv

Check Also

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញសម្ពោធអគារ និងចម្អិនអាហារជូនលោកគ្រូ អ្នកគ្រូ និងសិស្ស នៅសាលាមត្តេយ្យសិក្សាជីផុច

Leave a Reply

Your email address will not be published. Required fields are marked *