Breaking News

ធ្លាប់ជាប់ពន្ធនាគារ៣លើកដូចគ្នា ពេលនេះនគរបាលស្រុកអង្គស្នួល ឃាត់ខ្លួល បានទៀតហើយ!

 កណ្តាល៖ នេះបើតាមលោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឱ្យអង្គភាព ‘’ អែស អរ អិន ‘’ យើងដឹងនៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះថា មានករណីលួច (គាស់ផ្ទះយកម៉ូតូ)កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣នេះនៅ វេលាម៉ោង០៤ និង ៣០នាទី ហេតុការណ៍នេះបានកើតឡើងនៅ ផ្ទះជួលជនរងគ្រោះនៅភូមិព្រៃសំរោង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនរងគ្រោះមាន ឈ្មោះ គង់ កក្កដា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបរ ស្នាក់នៅភូមិព្រៃសំរោង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។  

លោកអធិការនគរបាលស្រុកអង្គស្នួល បានឱ្យដឹងទៀតថា ជនសង្ស័យមានចំនួន០៤នាក់  ឃាត់ខ្លួន០២នាក់រួមមាន៖

១-ឈ្មោះ អុឹម ដារ៉ា ហៅយ៉ា ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ  មុខរបរមិនពិត រស់នៅភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (ជាម្ចាស់ទីតាំង ឃាត់ខ្លួន) ធ្លាប់ជាប់ពន្ធនាគារចំនួន០៣លើក និងមណ្ឌលបន្សាបសារធាតុញៀនចំនួន០១លើក។

-លើកទី១ ករណី ប្លន់ រយៈពេល០៥ឆ្នាំ(២០០៣ ខេត្តកណ្តាល)

-លើកទី២ ករណី រំលោភលើទំនុកចិត្ត រយៈពេល០៦ខែ(២០១៦ ខេត្តកណ្តាល)

-លើកទី៣ ករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន រយៈពេល០២ឆ្នាំ ០៦ខែ(២០១៩ ខេត្តកណ្តាល) នៅមណ្ឌលបន្សាបសារធាតុញៀន៣ខែ(២០២៣ ឱកាសខ្ញុំ)។

២-ឈ្មោះ ឌិន រដ្ឋា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ  មុខរបរមិនពិត រស់នៅភូមិត្នោតម្តើម ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន) ធ្លាប់ជាប់ពន្ធនាគារ០៣លើក

-លើកទី១: ករណី រំលោភលើទំនុកចិត្ត  រយៈពេល០៨ខែ(២០០៣ ខេត្តកណ្តាល)

-លើកទី២: ករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន រយៈពេល០២ឆ្នាំ(២០១៤ ខេត្តកណ្តាល)

-លើកទី៣: ករណី ហិង្សាដោយចេតនា បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ រយៈពេល០៣ឆ្នាំ(២០១៧ ខេត្តកណ្តាល)។

៣-ឈ្មោះ អេតចាយ ភេទប្រុស នៅម្តុំរ៉ារទេះភ្លើង ភ្នំពេញ (គេចខ្លួន)។

៤-ឈ្មោះ ណង ភេទប្រុស នៅម្តុំរ៉ារទេះភ្លើង ភ្នំពេញ(គេចខ្លួន)។

ក្នុងនោះវត្ថុតាងចាប់យករួមមាន៖  ម៉ូតូមួយគ្រឿងម៉ាកហុងដា ប៊ីត ពណ៌ខៀវ-ស ឆ្នាំ២០២២ លេខតួ9086087 លេខម៉ាស៊ីន9041479 ពាក់ ផ្លាកលេខ   ភ្នំពេញ 1 -6094 (របស់ជនរងគ្រោះ យកបានមកវិញ)

,កុំព្យូទ័រលើតុ ចំនួន០១ឈុត(របស់ជនរងគ្រោះ យកបានមកវិញ), ផាសអេបចំនួន០១គ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1HU-9684 (ជារបស់ជនសង្ស័យ ជិះធ្វើសកម្មភាព),

ទូរសព្ទដៃចំនួន០២គ្រឿង ម៉ាកវីវ៉ូ V19 ពណ៌ខៀវចំនួន០១ ម៉ាក អិនចុចពិល12.80ពណ៌ខ្មៅ០១គ្រឿង និងដុំសាកថ្មទូរសព្ទចំនួន០១, ផ្លាកលេខម៉ូតូចំនួន០៧សន្លឹក  រដ្ឋ៣១ 1-0044, ភ្នំពេញ1CM-2872, ភ្នំពេញ1DO-6643, ភ្នំពេញ1CN-2528, ប.មានជ័យ1V-7712, កណ្តាល1G-8644, កំពង់ចាម1F-5084 ,ផ្លាកលេខផាសអេបចំនួន០៣សន្លឹក ភ្នំពេញ1IB-5874, ភ្នំពេញ1HZ-6685, ភ្នំពេញ1HR-2310 , ដាវដែកកែច្នៃ០១ដើមប្រវែង១ម៉ែត្រ, សោសម្រាប់ដោះគ្រឿងខ្ចៅចំនួន១០, ដែកកាប់ដងជ័រចំនួន០១, កូនកាំបិតចំនួន០១, ទល់ឡឺវីសចំនួន០៤, កញ្ចក់ម៉ូតូចំនួន០២គូរ, បំពង់សុីមាំងម៉ូតូចំនួន០១, កាងម៉ូតូចំនួន០១,ចង្អើម៉ូតូចំនួន០១ និងក្បាំងម៉ូតូចំនួន០២ ។

សម្ភារៈដែលបានបាត់បង់រួមមាន៖ ម៉ូតូ១គ្រឿងម៉ាកហុងដា ប៊ីត ពណ៌ខៀវ-ស ឆ្នាំ២០២២ លេខតួ9086087 លេខម៉ាស៊ីន9041479 ពាក់ ផ្លាកលេខ   ភ្នំពេញ 1 -6094 (របស់ជនរងគ្រោះ យកបានមកវិញ), កុំព្យូទ័រលើកតុ ចំនួន០១ឈុត(របស់ជនរងគ្រោះ យកបានមកវិញ),។

លោកអធិការនគរបាលស្រុកអង្គស្នួលបានបន្តឱ្យដឹងទៀតថា នៅមុនពេលកើតហេតុថ្ងៃទី១៩ ខែ សីហា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០១រសៀលជនរងគ្រោះ បានយកម៉ូតូរបស់ខ្លួនបញ្ចូលទុកក្នុងផ្ទះហើយជនរងគ្រោះនិងបងប្រុស ក៏ចាក់សោទ្វារផ្ទះហើយនាំគ្នាចេញទៅដើរលេងនៅភ្នំេពញ ។ លុះដល់ថ្ងៃទី២០ខែឆ្នាំដដែលវេលាម៉ោង០៩និង៣០នាទី បងប្រុសរបស់ជនរងគ្រោះមកដល់ផ្ទះ ស្រាប់តែឃើញទ្វារផ្ទះចំហររួចចូលទៅពិនិត្យមើលក្នុងផ្ទះក៏ដឹងថាបាត់ម៉ូតូជនរងគ្រោះ ហើយក៏សុំអនុញ្ញាតអ្នកជិតខាងឆែកមើលកាមេរ៉ាសុវត្ថិភាព ស្រាប់តែឃើញមានជនសង្ស័យចំនួន០២នាក់ជិះផាសអេប ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ1HU-9684 មកឈប់ខាងមុខផ្ទះរបស់ជនរងគ្រោះ ពេលនោះជនសង្ស័យទាំង០២នាក់បានដើរចូលទៅធ្វើសកម្មភាពគាស់ទ្វារផ្ទះរបស់ជនរងគ្រោះ រួចយកម៉ូតូជិះគេចខ្លួនបាត់ទៅ។ បន្ទាប់មកដោយម៉ូតូរបស់ជនរងគ្រោះមានដាក់ប្រព័ន្ធGPS ទើបរាយការណ៍ទៅកម្លាំងប៉ុស្ដិ៍នគរបាលដំណាក់អំពិល ហើយឆែកតាមប្រព័ន្ធGPS ក៏ឃើញបញ្ជាក់ទីតាំងនៅភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

លុះដល់នៅថ្ងៃទី២០ ខែសីហា ២០២៣ វេលាម៉ោង១៣ និង៤៩នាទី ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ  ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងមានការសម្របសម្រួលពីឯកឧត្តម លាវ ស្រេង ព្រះរាជអាជ្ញានៃអម្យាការអមសាលាដំបូងខេត្តកណ្តាល បានឯកភាពឱ្យធ្វើការឆែកឆេរ ទើបកម្លាំងផ្នែកជំនាញស្រុក សហការជាមួយកម្លាំងប៉ុស្ដិ៍ដំណាក់អំពិល កម្លាំងប៉ុស្តិ៍បែកចាន និងចូលរួមជាមួយក្រុមប្រឹក្សាឃុំ មេភូមិ បានចុះទៅដល់ទីតាំងតាមប្រព័ព្ធGPSនោះជាផ្ទះរបស់ជនសង្ស័យ ឈ្មោះ អុឹម ដារ៉ា ហៅយ៉ា ហើយធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ រួមជាមួយវត្ថុតាងមួយចំនួន ហើយនាំទៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីសាកសួរនាំបន្តតាម និតិវិធីច្បាប់។

ជនសង្ស័យឈ្មោះ អុឹម ដារ៉ា ហៅយ៉ា ជាម្ចាស់ទីតាំង បានឆ្លើយសារភាពថាបក្ខពួកខ្លួន ឈ្មោះឌិន រដ្ឋា ឈ្មោះអេតចាយ និងឈ្មោះណង តែងតែធ្វើសកម្មភាពគាស់ផ្ទះលួចយកសម្ភារៈ និងម៉ូតូរបស់គេជាច្រើនលើកហើយយកមករក្សាទុកនៅផ្ទះរបស់ខ្លួន រួចលក់យកលុយចែកគ្នា និងទិញគ្រឿងញៀនដើម្បីប្រើប្រាស់ ។

ចំពោះករណីនេះដែរកម្លាំងផ្នែកជំនាញនៃអធិការនគរបាលស្រុកអង្គស្នួល កំពុងកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់៕ដោយ៖ សិរី នាគ 

Check Also

ចាប់ខ្លួនជនសង្ស័យគ្រឿងញៀន ២នាក់ និងរកឃើញថ្នាំញៀនជាង ២គីឡូក្រាម នៅរាជធានីភ្នំពេញ

Leave a Reply

Your email address will not be published. Required fields are marked *