ស្វាយរៀង៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋភិបាលចុះជួយក្រុងបាវិតជាមួយនឹងក្រុមការងារចុះមូលដ្ឋានសង្កាត់ច្រកម្ទេស ក្រុងបាវិត និងអាជ្ញាធរមូលដ្ឋាននៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ បាននាំទៀនវស្សា និងទេយ្យទានប្រគេនព្រះសង្ឃដែលគង់រង់ចាំព្រះវស្សា ៥វត្ត ទូទាំងសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានសង្គាត់ធ្ងន់ថា ពិធីនេះអាចប្រព្រឹត្តទៅបានដោយសាតែប្រទេសជាតិមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍ និងមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យព្រះពុទ្ធសាសនា ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ។ ក្នុងនោះដែរឯកឧត្តមបានគួសបញ្ជាក់បន្ថែមថា,ពុទ្ធបរិស័ទមានតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីលើកស្ទួយវិស័យព្រះពុទ្ធសាសនានៅកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត៕SRN