Breaking News

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ដាក់បញ្ហា ៦ធំៗ ជាជំងឺសង្គមសម្រាប់វិញ្ញាសាអាណត្តិទី៧នេះ

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងបណ្ដាស្នងការដ្ឋាននគរបាលរាជធានី ខេត្ត នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បញ្ហាធំៗ ចំនួន ៦ ជាជំងឺសង្គម ដើម្បីឱ្យអគ្គស្នងការដ្ឋាន និងស្នងការដ្ឋានរាជធានី ខេត្ត កំណត់មុខសញ្ញាអនុវត្តកម្ចាត់។

ជំងឺសង្គមទាំង៦ ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់ជាបញ្ហារួមមាន ៖

ទី១. បញ្ហាគ្រឿងញៀន

ទី២. ចរាចរណ៍

ទី៣. ចោរកម្ម និងបទល្មើសព្រហ្មទណ្ឌផ្សេងៗ

ទី៤. អំពើជួញដូរមនុស្សគ្រប់ប្រភេទ

ទី៥. ការគ្រប់គ្រងក្រុមក្មេងទំនើង

ទី៦. បញ្ហាតាមព្រំដែនទាំងគោកនិងទឹកជាប់ជាមួយប្រទេសជិតខាង។

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ដែរថា មានបញ្ហាច្រើនទៀតនៅក្នុងសង្គម ដែលយើងត្រូវរួមគ្នា តែជាជំហានៗក្រសួងមហាផ្ទៃ ចាប់យកបញ្ហាទាំង៦ នេះ ធ្វើជាវិញ្ញាសាសិនក្នុងអាណត្តិទី៧ ដោយដកពិសោធន៍លើប្រសិទ្ធភាពអនុវត្ត និងបទពិសោធន៍កន្លងៗទៅធ្វើជាមូលដ្ឋាន។ 

ឯកឧត្ដមអភិសន្តិបណ្ឌិត ចាត់ទុក និងសិក្សាឃើញថា បញ្ហាទាំង៦នេះ បាននិងកំពុងកើត ដោយធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល ប្រសិនបើមិនដាក់គោលដៅដោះស្រាយឱ្យបានទាន់ពេលវេលា ពោលគឺនឹងក្លាយជាជំងឺមហារីក។ 

ដើម្បីជាត្រីវិស័យ និងជាផែនទីបង្ហាញផ្លូវប្រតិបត្តិការ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានកំណត់ឱ្យស្នងការដ្ឋាននគរបាលទាំងអស់ ចាំបាច់ត្រូវធ្វើផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព…សម្រាប់អនុវត្តក្នុងឆ្នាំ២០២៤ ឱ្យបានរួចរាល់យ៉ាងយូរដើមខែតុលាការខាងនេះ៕ដោយ៖ សិរី នាគ

 

Check Also

អនុរក្សពន្ធនាគារព្រៃសនាំខ្លួន លី សាម៉េត ហៅគ្រូមា ឡើងតុលាការ បន្តនីតិវិធីស៊ើបសួរបន្ថែមលើសំណុំរឿងពុករលួយ

Leave a Reply

Your email address will not be published. Required fields are marked *