Breaking News

ប្រកាសឧត្តមសេនីយ៍ឯក ស រដ្ឋា ជាស្នងការនគរបាលខេត្តព្រះសីហនុ

ភ្នំពេញ​ ៖​ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣។

លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ ត្រូវបានផ្ទេរភារកិច្ចឲ្យទៅជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ជំនួសលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ដែលត្រូវបានផ្ទេរភារកិច្ចមកជាស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕

Check Also

កម្លាំងចម្រុះបានចុះបង្ក្រាបទីតាំងបើកលេងល្បែងសុីសងខុសច្បាប់(ភ្នាល់បាល់តាមអុីនធើណេត) និងឃាត់ខ្លួនបានមនុស្សស្រីប្រុសចំនួន០៤នាក់

Leave a Reply

Your email address will not be published. Required fields are marked *