Breaking News

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល កំពុងពិនិត្យសេចក្តីរាយការណ៍ពីពលរដ្ឋថា «ស្នងការរងខេត្តកណ្តាលមួយរូប» ហួសអាយុចូលនិវត្តន៍តែនៅក្រាញ់ននៀល

កណ្តាល៖ក្រោយពីប្រជាពលរដ្ឋបានរាយការណ៍ជូនឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល តាមរយៈ Facebook ថា «ស្នងការរងខេត្តកណ្តាលមួយរូប» ហួសអាយុចូលនិវត្តន៍តែនៅក្រាញ់ន នៀល ។ ជាការឆ្លើយតប ឯកឧត្តមអភិបាលខេត្តកណ្តាល បានជម្រាបជូនពលរដ្ឋ វិញថា «បានទទួល នឹងចាត់ក្រុមការងារពិនិត្យជូន» ។

Facebook មួយឈ្មោះ «នរាយណ៍ នរាយណ៍» បានចូលបញ្ចេញមតិក្នុង Facebook របស់ឯកឧត្តម អភិបាលខេត្តកណ្តាល កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានខ្លឹមសារទាំងស្រុង ថា ៖

«លោកស្នងការរងខេត្តកណ្តាល មានលុយទិញដីរដ្ឋចំណីមាត់ស្ទឹងតាខ្មៅ ខាងមុខស្នងការដ្ឋាននគរបាលខេត្តកណ្តាល ស្ទើរអស់គឺដោយសាតែលោកមានប្រពន្ធ ជាមេក្លោងទិញប្រាក់ខែប៉ូលិសខេត្តកណ្តាល គឺ លោកស្រីទេព ចន្ធូ ហៅយាយធូ ។ 

ចំណែកលោកស្នងការរង ឱ ផាន់ណា ក៏ហួសអាយុចូលនិវត្តន៍តែនូវក្រាញ់ននៀលដើម្បីការពារប្រពន្ធរកស៊ីទិញប្រាក់ខែនគរបាលខេត្តកណ្តាលមិនតិចជាង១០០នាក់នោះទេ»។ ជាហេតុធ្វើអោយនគរបាលដែលលក់ប្រាក់ខែនោះមិនមកបំពេញការងារព្រោះអ្នកខ្លះលក់ប្រាក់ខែរហូតដល់៦ឆ្នាំឯណោះ ។ ឆ្នាំដំបូង ១ឆ្នាំស្មើ១២ខែយាយធូ មេក្លោងទិញប្រាក់ខែអោយតែ៨ខែ ។ ឆ្នាំបន្ទាប់បាន៧ខែ បើលក់៣ឆ្នាំបានលុយប្រាក់ខែតែ៦ខែ ។ ក្នុងឆ្នាំទី៣ គឺ ចុះជាបន្តបន្ទាប់បើលក់រហូតដល់៦ឆ្នាំ នគរបាលដែលលក់ប្រាក់ខែនោះបានលុយពីយាយធូរតែ ៣ខែប៉ុណ្ណោះក្នុងឆ្នាំទី៦ ។ សូមលោកស្នងការនិងថ្នាក់ដឹកនាំមេត្តាជួយពិនិត្យមើលផង»។

ជុំវិញសំណើនេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានឆ្លើយតបភ្លាមៗ ថា «បានទទួល នឹងចាត់ក្រុមការងារពិនិត្យជូន» ៕SRN

Check Also

អនុរក្សពន្ធនាគារព្រៃសនាំខ្លួន លី សាម៉េត ហៅគ្រូមា ឡើងតុលាការ បន្តនីតិវិធីស៊ើបសួរបន្ថែមលើសំណុំរឿងពុករលួយ

Leave a Reply

Your email address will not be published. Required fields are marked *