Breaking News

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយការងារអប់រំនយោបាយចិត្តសាស្រ្ត ដល់នាយទាហាននៃកងរាជអាវុធហត្ថ

ភ្នំពេញ៖ ដោយមានការអនុញ្ញាតពីសំណាក់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃសុក្រ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅបញ្ជាការដ្ឋាន កងរាជ អាវុធហត្ថលើផ្ទែប្រទេស លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការទំនាក់ទំនងកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយការងារអប់រំនយោបាយចិត្តសាស្រ្ត ដល់នាយទាហាននៃកងរាជអាវុធហត្ថទូទាំង២៥រាជធានី/ខេត្ត ឱ្យយល់ជ្រួតជ្រាបក្នុងការអនុវត្តតួនាទី ភារកិច្ច របស់កងរាជអាវុធហត្ថ។ 

កិច្ចប្រជុំនេះមានការចូលរួមពី លោកស្នងការរង នាយ នាយរងការិយាល័យ វិទ្យាស្ថានកំបូល មជ្ឈមមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ និងមានភ្ជាប់តាមរយៈប្រព័ន្ធវីដេអូ Conference ទៅគ្រប់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្តទាំង២៥ ផងដែរ៕ដោយ៖ សិរី នាគ

Check Also

ហេតុអ្វីក្រុមប្រឆាំងតែងតែវាយប្រហារ និងរិះគន់ ជេរប្រមាថ លោក ព្រាប កុល?

Leave a Reply

Your email address will not be published. Required fields are marked *