Breaking News

អាជ្ញាធរខេត្តកំពង់ស្ពឺ​ ព្រមានចាត់វិធានការម្ចាស់ការដ្ឋានមួយកន្លែង លួចចាក់ថ្មចូលប្រឡាយមេ ខាងលើស្ទឹងព្រែកត្នោត

កំពង់ស្ពឺ៖​ ប្រធានមន្ទីរធនធានទឹក​ខេត្តកំពង់ស្ពឺ​ លោក ញ៉ាញ់ ជាបហ៊ង បានសម្រេចចុះទៅបញ្ឈប់ការដ្ឋានមួយកន្លែង​ ស្ថិតនៅក្នុងភូមិវល្លិ៍ប្រេង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោយរកឃើញថា​ បានចាក់ថ្មចូលប្រឡាយមេពីខាងលើស្ទឹងព្រែកត្នោត​ ដោយមិនមានច្បាប់អនុញ្ញាត​ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ។

លោក ញ៉ាញ់ ជាបហ៊ង បានអោយអ្នកសារព័ត៌មានដឹងថា ប្រជាពលរដ្ឋបានរាយការណ៍មកមន្ទីរជំនាញពាក់ព័ន្ធនឹងក្រុមឈ្មួញ
បាននាំគ្នាដឹកថ្មចាក់ចូលប្រឡាយមេផ្នែកខាងលើនៃស្ទឹងព្រែកត្នោត​ ធ្វើឱ្យប៉ះពាល់ដល់ដីរបស់រដ្ឋ។​ ក្រោយរាយការណ៍នេះលោកនិងមន្ត្រីជំនាញរួមជាមួយអាជ្ញាធរមូលដ្ឋាន ស្រុក-ខេត្ត​ ក៏បានចុះទៅដល់ទីតាំងជាក់ស្តែង ហើយពិនិត្យឃើញថា​ បានចាក់ថ្មចូលទៅក្នុងប្រឡាយមេធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ចរន្តទឹកហូរ។

ជំហានដំបូង​ លោក ញ៉ាញ់ ជាបហ៊ង បានណែនាំដល់បុគ្គលិកកម្មករការដ្ឋានឱ្យបញ្ឈប់ជាបន្ទាន់នូវរាលសកម្មភាពដែលបាននិងកំពុងរំលោភបំពានដល់ដីរដ្ឋ ហើយបើនៅតែមិនស្តាប់តាមការណែនាំនេះនឹងត្រូវទទួលទោសទណ្ឌតាមផ្លូវច្បាប់។

ប្រជាពលរដ្ឋដែលរស់នៅក្បែរការដ្ឋាននោះ​ លោក ជុំ រដ្ឋា បានសម្តែងការសាទរចំពោះចំណាត់ការដ៏មានប្រសិទ្ធិរបស់អាជ្ញាធរខេត្ត​ និងមន្ទីរពាក់ពន្ធ័លើករណីនេះ។​ លោកថាប្រជាពលរដ្ឋនឹងអាចប្រឈមដល់ការលិចលង់ភូមិឋានដោយទឹកជំនន់ ប្រសិនជាការចាក់លុបប្រឡាយមេនេះបានសម្រេច ពិសេសជំនន់ទឹកភ្លៀងនៅរដូវវស្សា៕ដោយ៖ សិរី នាគ

Check Also

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ

Leave a Reply

Your email address will not be published. Required fields are marked *