Breaking News

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនដែលជាមុខសញ្ញា

ខេត្តព្រះសីហនុ៖ លោកវរសេនីយ៍ឯក អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់បានឲ្យដឹងនៅរសៀលថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២៣នេះថាលោកបានដឹកនាំកម្លាំងជំនាញចុះបង្ក្រាបករណីជួញដូរគ្រឿងញៀននៅចំណុចទំនប់ទឹកប្រៃ ស្ថិតភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្រោមការចង្អុលបង្ហាញពីឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្ត ព្រះសីហនុ ក្នុងនេះជាបឋមឃាត់​ខ្លួនជន​សង្ស័យបាន០២នាក់។ បន្ទាប់មកជនសង្ស័យទាំងនេះ យល់ ព្រមសហការជាមួយកម្លាំងនគរបាល ក៏បន្តឃាត់ខ្លួនជនសង្ស័យបាន០១នាក់ទៀត ដោយសរុបឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់(មុខសញ្ញាមិនរាងចាល ធ្លាប់មានប្រវត្តិជាប់ពន្ធនាគាពីមុន)។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនរួមមាន៖

១.ឈ្មោះ វួច ជីវ៉ា ភេទស្រី អាយុ២១ឆ្នាំមុខរបរមិនពិត​ប្រាកដមានទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

២.ឈ្មោះ​មាស ម៉ាច ភេទប្រុ​ស អាយុ​៣៥ឆ្នាំ មុខរបរជាង​សំណង់ មានទីលំនៅភូមិត្រពាំងស្អុយ ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហ​នុ។

៣.ឈ្មោះ ណាំ ញ៉េន ភេទ​ប្រុស អាយុ៤៤ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រ​ពាំង​មូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

នគរបាលដកហូតវត្ថុតាងរួមមានៈ

-ម្សៅក្រាមសថ្លាសង្ស័យសារ​ធាតុញៀនចំនួន០៧កញ្ចប់។

-ទូរសព្ទដៃចំនួន០៤គ្រឿង។

-កាំភ្លើងកែច្នៃចំនួន០២ដើម។

-គ្រាប់សំណចំនួន០៣កំប៉ុង។

បច្ចុប្បន្នជនសង្ស័យខាងលើ និងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីអនុវត្តនីតិវិធីបន្ត៕

Check Also

ចាប់ខ្លួនជនសង្ស័យគ្រឿងញៀន ២នាក់ និងរកឃើញថ្នាំញៀនជាង ២គីឡូក្រាម នៅរាជធានីភ្នំពេញ

Leave a Reply

Your email address will not be published. Required fields are marked *