កណ្តាល៖ នេះបើតាមបណ្តាញសង្គមផ្ទាល់ខ្លួនរបស់លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល ដែលអង្គភាពសារព័ត៌មាន “ អែស អរ អិន ” ទទួលបានមុននេះបន្ទិចនៅព្រឹកថ្ងៃសៅរ៍ ទី ១៦ ខែ កញ្ញា ឆ្នាំ២០២៣នេះ បានបំភ្លឺជូនឯកឧត្តម ខៀវ កាញ្ញារីទ្ធ ជុំវិញផ្លូវនៅភូមិខ្នារ ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាលថា៖ សូមគោរពរាយការណ៍ជូនឯកឧត្តមពូ ចំពោះផ្លូវខាងលើនេះ មានប្រវែងសរុប=៤៣៥០ម ចាប់ពីចំណុចផ្លូវជាតិលេខ៥១ ឆ្លងកាត់តាមវត្តឱង្កា ឆ្ពោះទៅកាន់ភូមិទួលខ្លុង ដោយឆ្លងកាត់ភូមិទន្លាប់ ភូមិខ្នារ ភូមិចំបក់កោង ជាគម្រោងកំពុងអនុវត្តចាក់កៅស៊ូ DBST របស់ក្រសួងអភិវឌ្ឍន៍ជនបទ ចាប់ផ្តើមឈួសឆាយ និងរៀបបាតចាប់តាំងពីចុងឆ្នាំ២០២២ និងដើមឆ្នាំ២០២៣ ហើយគ្រោងនឹងបញ្ចប់នៅបំណាច់ឆ្នាំ២០២៣នេះ ហើយថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំខេត្ត បាននិងកំពុងជម្រុញល្បឿនការងារជួសជុលផ្លូវខាងលើនេះ អោយសម្រេចបានទាន់ពេលវេលាតាមការគ្រោងទុក ។ សូមសំណូមពរបងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមមេត្តាយោគយល់ និងសូមអធ្យាស្រ័យ ។
អាស្រ័យហេតុនេះ ឯកឧត្តមពូមេត្តាជ្រាបដោយក្តីគោរព ៕ដោយ៖ សិរី នាគ