Breaking News

យកសំណាកព្រះសង្ឃជាង ៦០អង្គដែលនិមន្តមកពីខេត្តនានាដើម្បីស្វែងរកវីរុសកូវីដ១៩

អាជ្ញាធរនិងក្រុមគ្រូពេទ្យខេត្តបាត់ដំបង បានចុះពិនិត្យយកសំណាកព្រះសង្ឃជាង ៦០អង្គ ដើម្បីស្វែងរកវីរុសកូវីដ១៩ ខណៈដែលព្រះអង្គនិមន្តពីខេត្តផ្សេងៗមកសិក្សារៀនសូត្រពីព្រះធម៌ និងភាសាបាលី ក្នុងទឹកដីនៃខេត្តបាត់ដំបង។

លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបងបានបញ្ជាក់ឲ្យដឹងថា÷ នៅរសៀលថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២១នេះ ក្រុមការងារ រួមជាមួយគ្រូពេទ្យជំនាញបានចុះអប់រំ ផ្សព្វផ្សាយពីវិធានការរបស់សុខាភិបាល និងបានពិនិត្យយកសំណាកលើព្រះសង្ឃសរុបចំនួន ៦១អង្គ ដែលនិមន្តមកពីបណ្តាខេត្តជាច្រើនក្នុងគោលបំំណងសិក្សារៀនសូត្រព្រះពុទ្ធសាសនា និងភាសាបាលីនៅក្នុងវត្តស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ព្រះសង្ឃទាំងចំនួន ៦១ អង្គខាងលើនិមន្តមកពីខេត្តកំពង់ស្ពឺ កំពង់ធំ ខេត្តពោធិសាត់ ប៉ៃលិន ខេត្តបន្ទាយមានជ័យ និងតាមបណ្តាស្រុកនានាក្នុងខេត្តបាត់ដំបងផងដែរ ។ក្រោយការធ្វើតេស្តលើវត្ថុសំណាក គិតត្រឹមល្ងាចថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២១ ចំនួនព្រះសង្ឃជិតពាក់កណ្តាលមានលទ្ធផលអវិជ្ជមានកូវីដ-១៩ ដោយមិនមានហានិភ័យនៃការចម្លងជំងឺកូវីដ-១៩ឡើយ។

លោក អភិបាលក្រុងបានបញ្ជាក់បន្ថែមថា÷ ការនិមន្តរបស់ព្រះអង្គមកខេត្តបាត់ដំបងនៅពេលនេះដោយសារតែលោកសម្លឹងឃើញថាខេត្តបាត់ដំបង គឺជាខេត្តមានសុវត្ថិភាពចំពោះជំងឺកូវីដ-១៩ ហើយចំពោះមុខនេះ ខណៈពេលដែលព្រះសង្ឃគ្រប់អង្គកំពង់ឋិតក្នុងដំណាក់កាលធ្វើចត្តាឡីស័កគឺត្រូវការជាចាំបាច់នូវចង្ហាន់ជាច្រើនដើម្បីផ្គត់ផ្គង់ ដូចនេះសូមពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់មេត្តាជួយគាំទ្ររៀបចំប្រគេនឲ្យបានច្រើនកុំបីអាក់ខានដើម្បីចាប់យកសទ្ធាដោយសេចក្តីជ្រះថ្លា៕

Check Also

អយ្យការអមសាលាដំបូងខេត្តសៀមរាប សម្រេចចោទប្រកាន់មនុស្ស១១នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាង១២០គីឡូក្រាម

Leave a Reply

Your email address will not be published. Required fields are marked *