Breaking News

ផ្ទះប្រជាពលរដ្ឋចំនួន៦៧ខ្នងក្នុងឃុំចំនួន៣រងការខូចខាតដោយសារខ្យល់កន្រ្ដាក់

កំពង់ស្ពឺ៖ភ្លៀងលាយឡំខ្យល់កន្រ្ដាក់បណ្ដាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន៦៧ខ្នងក្នុងឃុំចំនួន៣ មានឃុំខ្ទុំក្រាំង ឃុំតាំងក្រូច និងឃុំព្នាយ កាលពីល្ងាចថ្ងៃទី៥ខែឧសភាឆ្នាំ២០២១។
សមត្ថកិច្ចបានឲ្យដឹងថាឃុំដែលរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់រួមមាន៖ទី១ឃុំខ្ទុំក្រាំងមានចំនួន១ភូមិ
ត្រូវខ្យល់កន្ត្រាក់ធ្វើអោយរបើកដំបូលផ្ទះចំនួន៣ខ្នង។ទី២ឃុំតាំងក្រូចរងផលប៉ះពាល់ចំនួន៥ភូមិគឺ១.ភូមិសន្ដិភាព របើកដំបូលផ្ទះ៣ខ្នង ២-ភូមិគ្រឹះធំ របើកដំបូលផ្ទះ៣ខ្នង ៣-ភូមិចំការស្លែង របើកដំបូលផ្ទះចំនួន២ខ្នង ៤-ភូមិទំពាម របើកដំបូលផ្ទះ៨ខ្នង ៥-ភូមិថ្មីឧត្ដម របើកដំបូលផ្ទះ៦ខ្នង។ទី៣ឃុំព្នាយរងផលប៉ះពាល់ចំនួន៨ភូមិ គឺ១-ភូមិត្នោតជ្រុំ របើកដំបូលផ្ទះ១០ខ្នង ២-ភូមិបាទី របើកដំបូលផ្ទះ៣ខ្នង ៣-ភូមិត្រពាំងអូលរន្ទះបាញ់របើកដំបូលផ្ទះ២ខ្នង ៤-ភូមិតាំងក្រសាំង របើកដំបូលផ្ទះ១២ខ្នង ៥-ភូមិក្រាំងស្នួល របើកដំបូលផ្ទះ៥ខ្នង ៦-ភូមិបេង របើកដំបូលផ្ទះ២ខ្នង ៧-ភូមិសំពៅង របើកដំបូលផ្ទះ៨ខ្នង ៨-ភូមិត្រពាំងតាមាន់ របើកដំបូលផ្ទះ២ខ្នង។
ប្រភពបានបន្តថា ករណីខ្យល់កន្រ្ដាក់និងរន្ទះបាញ់ខាងលើពុំមានមនុស្សរងរបួសទេ៕

Check Also

រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ៧ឆ្នាំចុងក្រោយនេះ ពុំមានអ្នកសារព័ត៌មានណាម្នាក់​ទទួលពិន័យជាប្រាក់ឬជាប់ពន្ធធនាគារដោយសារការបំពេញតួនាទី និងភារកិច្ចស្របច្បាប់ និងតាមក្រមសីលធម៌ជាអ្នកសារព័ត៌មាននោះទេ

Leave a Reply

Your email address will not be published. Required fields are marked *