Breaking News

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ អបអរសាទរ កីឡាករកម្ពុជា ក្នុងព្រឹត្តិការណ៍ប្រកួត ជ្រើសរើសជើងឯកកីឡាវ៉ូវីណាមពិភពលោក លេីកទី៧ នៅប្រទេសវៀតណាម

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា អបអរសាទរ កីឡាករ វ៉ូវីណាមកម្ពុជា ម៉ែន សុខវិច្ឆិកា ដែលបានឈ្នះមេដាយសំរឹទ្ធ ក្នុងព្រឹត្តិការណ៍ប្រកួត ជ្រើសរើសជើងឯកកីឡាវ៉ូវីណាមពិភពលោក លេីកទី៧វិញ្ញាសា មេគុនឯកត្តជនបុរស (CROSS FROM MALE) ប្រទេសវៀតណាម ថ្ងៃទី២៩ វិច្ឆិកា ២០២៣។

-អបអរសាទរ កីឡាករ វ៉ូវីណាមកម្ពុជា ម៉េត សារី, អុឹម ឡាំងឈុង, នី ទីហ្សា និង ម៉ែន សុខវិច្ឆិកា ដែលបានឈ្នះមេដាយមាស ក្នុងព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកកីឡាវ៉ូវីណាមពិភពលោក លេីកទី៧ លើវិញ្ញាសា សម្ដែងមេគុនជាក្រុម បុរស ៤នាក់ (YANG SWORD FROM TEAM,4 MALES)។

-អបអរសាទរ កីឡាការិនី វ៉ូវីណាមកម្ពុជា ជុក សុម៉ាលី ដែលបានឈ្នះមេដាយមាស ក្នុងព្រឹត្តិការណ៍ប្រកួត ជ្រើសរើសជើងឯកកីឡាវ៉ូវីណាមពិភពលោក លេីកទី៧លើវិញ្ញាសាប្រយុទ្ធនារី ប្រភេទទម្ងន់ ៦០គីឡូក្រាម។

-អបអរសាទរ កីឡាការិនី វ៉ូវីណាមកម្ពុជា ប៉ាល់ ឆរស្មី ដែលបានឈ្នះមេដាយមាស ក្នុងព្រឹត្តិការណ៍ប្រកួត ជ្រើសរើសជើងឯកកីឡាវ៉ូវីណាមពិភពលោក លេីកទី៧លើវិញ្ញាសា មេគុនកាំបិតនារី (ASPECT BROAD SWORD SINGLE FORM FEMALE)។

_អបអរសាទរ កីឡាករ វ៉ូវីណាមកម្ពុជាជិន ពិសិដ្ឋ និង ម៉េត សុភ័ក្រ្តា ដែលបានឈ្នះមេដាយសំរឹទ្ធ ក្នុងព្រឹត្តិការណ៍ប្រកួត ជ្រើសរើសជើងឯកកីឡាវ៉ូវីណាមពិភពលោក លេីកទី៧ លើវិញ្ញាសា មេគុនកាំបិតបុរស ២នាក់ ( PAIR MACHETE FROM 2MALE )៕

Check Also

រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យលេខ១២៩ អនក្រ.បក ស្តីពីបែបបទ និងនីតិវិធី នៃការស្នើសុំនិងវាយតម្លៃក្នុងការផ្តល់គោរមងារឧកញ៉ា និងការបញ្ចប់គោរមងារឧកញ៉ា

Leave a Reply

Your email address will not be published. Required fields are marked *