Breaking News

អង្គភាពសារព័ត៌មាន“ អែស អរ អិន ” ជូនដំណឹងដល់អ្នកយកព័ត៌មាន និងទីប្រឹក្សា ទូទាំងប្រទេស

អង្គភាពសារព័ត៌មាន “ អែស អរ អិន ” ប្រកាសលេខ ២៧៤ ព.ម.ប្រក ចុះថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ ២០១៩ របស់ក្រសួងព័ត៌មាននិងលិខិតអនុញ្ញាតលេខ ៦៨៦លអ របស់រដ្ឋបាលខេត្តកណ្តាល មានស្នាក់ការស្ថិតនៅផ្ទះលេខ១៦១ ភូមិ ចុងបង្គោល ឃុំ បែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនដល់បណ្តាក្រសួងពាក់ព័ន្ធ ស្ថាប័នមានសម្ថកិច្ច អ្នកយកព័ត៌មាន និងទីប្រឹក្សា របស់អង្គភាព ទាំងអស់ឲ្យបានជ្រាបថា ៖

១ កាតសម្គាល់ខ្លួនជាអ្នកយកព័ត៌មាន និងទីប្រឹក្សា របស់អង្គភាព ចេញដោយអង្គភាព សារព័ត៌មាន “ អែស អរ អិន ”  ចាប់ពីថ្ងៃទី ២៦ ខែ កមរា ឆ្នាំ ២០២៤ តទៅត្រូវមានភ្ជាប់ជាមួយ QR Code ពិសេស ដែលអាចស្កេនបញ្ជាក់នូវប្រវត្តិរូបសង្ខេប ។

២ គ្រប់ភ្នាក់ងារអ្នកយកព័ត៌មាន និងទីប្រឹក្សា របស់អង្គភាព ដែលបំពេញ បេសកម្មនៅតាមបណ្តារាជធានី ខេត្ត ត្រូវយកលិខិត អនុញ្ញាត លិខិតបេសកម្ម ប្រវត្តិរូបសង្ខេប ដាក់ជូនតាមបណ្តាគ្រប់ស្ថាប័នមានសម្ថកិច្ច និងមន្ទីរព័ត៌មានដែលខ្លួនរស់នៅ ។

៣ ភ្នាក់ងារអ្នកយកព័ត៌មាន និងទីប្រឹក្សា របស់អង្គភាពទាំងអស់របស់អង្គភាពសារព័ត៌មាន “ អែស អរ អិន ”  ត្រូវគោរពច្បាប់ នៃព្រះរាជាណាចក្រកម្ពុជាជាធរមាន និងត្រូវប្រកាន់ខ្ជាប់នូវវិន័យ បទបញ្ជារផ្ទៃក្នុង ក្រមសីលធម៌វិជ្ជាជីវៈជាអ្នកសារព័ត៌មានអោយបានខ្ជាប់ខ្ជួន ។

៤ ជនណាដែលប្រើប្រាស់កាតសម្គាល់ខ្លួនក្លែងក្លាយ មិនមានភ្ជាប់ជាមួយ QR Code ពិសេសដែលអាចស្កេនបញ្ជាក់នូវប្រវត្តិរូបសង្ខេប មិនមែនជាអ្នកយកព័ត៌មាន និងទីប្រឹក្សា របស់អង្គភាពសារព័ត៌មាន “ អែស អរ អិន ” នោះទេ ។

៥ សូមផ្តល់ព័ត៌មានមកកាន់អង្គភាពសារព័ត៌មាន “ អែស អរ អិន ”  ដោយផ្ទាល់តាមរយៈ លេខទូរស័ព្ទ ០៩២ ៧៧៧ ៤៩៥ ប្រសិនជាមានជនណាមួយអះអាងថាខ្លួនអ្នកយកព័ត៌មាន និងទីប្រឹក្សា របស់អង្គភាព ឬប្រើប្រាស់កាតសម្គាល់ខ្លួនលើសពីតួនាទីជាអ្នកសារព័ត៌មាន ។

Check Also

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ

Leave a Reply

Your email address will not be published. Required fields are marked *