Breaking News

បុណ្យពុទ្ធាភិសេក ឆ្លងសមិទ្ធផលនានា សាលាបឋមសិក្សាត្រពាំងស្មាច់ ស្រុកក្រគរ ក្រោមអធិបតីភាព ឯកឧត្តមឧត្តមសេនីយ៍ទោ ឡោ ម៉េងហួតនិងលោកជំទាវ

ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃទី២ខែមេសាឆ្នាំ២០២៤  ឯកឧត្តមឧត្តមសេនីយ៍ទោ ឡោ ម៉េង ហួត អនុប្រធាននាយកដ្ឋានចរាចរណ៍សណ្ដាប់ធ្នាប់សាធារណៈ នៃក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមទាំងមាតាទាំងទ្វេ អញ្ជើញជាអធិបតីភាព ក្នុងពិធីបុណ្យពុទ្ធាភិសេក ឆ្លងសមិទ្ធផលនានា និងចែកលិខិតថ្លែងអំណរគុណ ចែកសម្ភារៈសិក្សាដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាត្រពាំងស្មាច់ ស្ថិតនៅភូមិស្មាច់ដែង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ក្នុងនោះដែរមានការអញ្ជើញចូលរួម លោកទឹម សារិន ប្រធានគណបក្សស្រុកក្រគរ លោកស្រី មិត្ត សុភាព អភិបាលរងនៃគណៈអភិបាលស្រុក លោក នៅ សុជាតិ មេបញ្ជាការកងរាជវុធហត្ថ  លោកអធិការរង លោកមេប៉ុស្តិ៍ លោកមេភូមិ អនុភូមិលោក អ៊ូ ឈុនលី ប្រធានគណៈកម្មការគ្រប់គ្រងសាលាបឋមសិក្សាត្រពាំងស្មាច់។

ឯកឧត្ដម ឧត្តមសេនីយ៍ទោ  សម្ដែងនូវការអបអរ សាទរចំពោះសមិទ្ធផលថ្មីៗក្នុងសាលាបឋមសិក្សាត្រពាំងស្មាច់ ដែលជាសាលាមានវ័យចំណាស់ជាងគេក្នុងស្រុកក្រគរ ទទួលបានសមិទ្ធផលថ្មី  សម្រាប់បម្រើឱ្យសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងឃុំភូមិស្មាច់។

លោក មុឺន សុភ័ក្រនាយកសាលាបឋមសិក្សាត្រពាំងស្មាច់ បានឡើងថ្លែងសុន្ទរកថាស្វាគមន៍និងរាយការ ណ៍អំពីជីវប្រវត្តិសង្ខេប ព្រមទាំងលទ្ធផលនៃការកសាងសមិទ្ធផលនានា។

លោកស្រី មិត្ត សុភាព អភិបាលរងនៃគណៈអភិបាលស្រុកក្រគរ ថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈអធិបតីភ្ញៀវកិត្តិយសលោកគ្រូអ្នកគ្រូសិស្សានុសិស្សទាំងអស់ដែលបានចូលរួមក្នុងកម្មវិធី ។

ទន្ទឹមនិងនោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ បានស្នើដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ ត្រូវយកចិត្តទុកដាក់ថែរក្សាសមិទ្ធផលនានា ដែលមាន ឱ្យបានសមស្របនឹងទទួលបាននូវសោភ័ណ្ឌភាព ដើម្បីប្រើប្រាស់ និងគោរពសក្ការៈ ជាឧត្តមប្រយោជន៍សម្រាប់កុមារគ្រប់រូប ទទួលបាន ការអប់រំមានគុណភាពប្រកបដោយសមធម៌ និងបរិយាបន្ន។

ឯកឧត្តមបន្ថែមថា ការសម្ពោធសមិទ្ធផលនានា ក្នុង  សាលាបឋមសិក្សាត្រពាំងស្មាច់ នាពេលនេះ មានដូចជា  របងសាលា ផ្លូវបេតុង ចាក់ដីលុបស្រះ កសាង ព្រះពុទ្ធរួប រូបសំណាកសម្ដេចព្រះសង្ឃរាជជួនណាត រូបសំណាកព្រះបាទជ័យវរ្ម័នទី៧ និង រូបសំណាក អ្នកភិរម្យ ភាសាអ៊ូ ហៅង៉ុយ ឬក្រមង៉ុយ ជាដើម។

ឯកឧត្តម ឧត្តមសេនីយ៍ទោបានបន្ថែមថា យើងពិតជាមានមោទក:ភាពខ្លាំងណាស់ចំពោះការចូលរួមឧបត្ថម្ភគាំទ្រ ពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរ ដោយពួកគាត់បានលះបង់នូវធនធានជាបន្តបន្ទាប់ក្នុងការរួមចំណែកកសាងសមិទ្ធផលនៅតាម សាលារៀន ដោយ ឯកឧត្តម បានគូសបញ្ជាក់ថា សមិទ្ធផលទាំងឡាយដែលមាននៅកម្ពុជាដូចពេលបច្ចុប្បន្ន គឺកើតចេញពីកត្តានៃសុខសន្តិភាពរបស់ប្រទេសជាតិ។

ឯឧត្តមបានសង្កត់ធ្ងន់ថា សន្តិភាពពិតជាសំខាន់ ណាស់ជាមូលដ្ឋានគ្រឹះនៃអាយុជីវិតប្រជាជន សេដ្ឋកិច្ចជាតិជាអ្វីៗគ្រប់យ៉ាង ដែលត្រូវចាប់ផ្តើមពីសន្តិភាពទៅ ហេតុនេះសូមបងប្អូនចូលរួមរក្សាការពារសន្តិភាពឲបានជាដាច់ខាតជាមួយរដ្ឋាភិបាល គឺបន្តធ្វើយ៉ាងណាថែសុខភាពអនាម័យនិងបរិស្ថានបានល្អ កុំអោយមានបញ្ហាគ្រឿងញៀនក្នុងភូមិនិងកុំអោយមានក្មេងទំនើង និងវិស័យអប់រំ មានសាលារៀនអោយបាន សណ្ដាប់ធ្នាប់វិន័យល្អ។ល។ ដូច្នេះហើយសូមយើងទាំងអស់គ្នាចូលរួមក្នុងការថែរក្សាសុខសន្តិភាពនេះឱ្យបានជាប់ជានិច្ចនិរន្តន៍ ដើម្បីធ្វើការកសាង និងអវឌ្ឍន៍ប្រទេស ជាតិឱ្យទទួលបាននូវការរីកចំរើនរុងរឿងបន្ថែមទៀត ក្រោមម្លប់នៃសុខសន្តិភាព និងក្រោមការដឹកនាំដ៏ត្រឹមរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេនប្រកបដោយថាមពល ដែលមានគោល នយោបាយដ៏មុតស្រួចនៅក្នុងកិច្ចការអភិវឌ្ឍន៍ប្រទេសជាតិឱ្យសម្រេចបានតាមគោលដៅដែលបានដាក់ចេញ ដើម្បីកែប្រែជីវភាពរស់នៅរបស់ប្រជាពល រដ្ឋឱ្យបានខ្ពង់ខ្ពស់ឡើង និងការកាត់បន្ថយភាពក្រីក្រឱ្យបានជាអតិបរមា។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តម លោកជំទាវ និងមាតាទាំងទ្វេ បានពាំនាំយកថវិកានិងសម្ភារៈមួយចំនួនប្រគេនព្រះសង្ឃ ចែកជូនសិស្សានុសិស្ស និងថវិកាកសាងសមិទ្ធផលនានាក្នុងសាលារៀនបន្ថែម សាលាបឋមសិក្សាត្រពាំងស្មាច់ ២.៥០០.០០០(ពីរលាន៥សែនរៀល),សិស្សានុសិស្ស៣៦៥នាក់ សៀវភៅសរសេរ ២.៥០០ក្បាល(ពីរពាន់ប្រាំរយក្បាល), មេភូមិអនុភូមិ សមាជិកភូមិទាំង៤នាក់ ទទួលបានអាវយឺត ២៤អាវ , អ្នកគ្រូលោកគ្រូ អាវយឺត ២៤ អាវ ,ការិយាល័យអប់រំស្រុក ១០ម៉ឺនរៀល ,សាលាស្រុកក្រគរ ២០ម៉ឺនរៀល, អធិការដ្ឋាននគរបាលស្រុក ២០ម៉ឺនរៀល ,កម្លាំងការពារនិងមេប៉ុស្តិ៍ ២០ម៉ឺនរៀល, ព្រះគ្រូទៅអធិការវត្តកបិលមហាព្រហ្ម៥ ម៉ឺនរៀល, ប្រគេនបច្ច័យប្រគេនបច្ច័យព្រះគ្រូចៅអធិការវត្តបុប្ផាសុវណ្ណ៥ម៉ឺនរៀល, និងលោក ទឹម សារិន ថវិកា២០មុឺនរៀល ។

បន្ទាប់មកឯកឧត្តមឧត្តមសេនីយ៍ទោ និងលោកជំទាវ មាតាទាំងទ្វេ រាប់បាត្រព្រះសង្ឃចំនួន៣១ អង្គជាកិច្ចបញ្ចប់៕ដោយ៖ សិរី នាគ

 

Check Also

ខណៈអាកាសធាតុក្ដៅខ្លាំងឡើង រហូតលើស៤០ អង្សាសេ ក្រសួងអប់រំ យុវជន និង កីឡា បានសម្រេចប្តូរម៉ោងសិក្សារបស់សិស្សានុសិស្ស

Leave a Reply

Your email address will not be published. Required fields are marked *