Breaking News

សមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា រៀបចំការតាំងបង្ហាញសៀវភៅ សរសេរអំពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី ហ៊ុន ម៉ាណែត នៅបរិវេណទីលានតេជោ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

ព្រះសីហនុ៖ លោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា និងសហការី បានរៀបចំការតាំងបង្ហាញសៀវភៅ សរសេរអំពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី ហ៊ុន ម៉ាណែត នៅបរិវេណទីលានតេជោ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១២ ដល់ ១៨ ខែកក្កដា ឆ្នាំ២០២៤។

លោក មែ ស៊ីថុន បានឲ្យអង្គភាព“ អែស អរ អិន ” ដឹងថា ការតាំងបង្ហាញសៀវភៅខាងលើនេះមាន ៧ ចំណងជើងដូចជា៖ អ្នកយុទ្ធសាស្ត្រវ័យក្មេងនៅអាស៊ី , កម្ពុជាសម័យតេជោ , សម្តេច ហ៊ុន សែន កំពូលស្ថាបនិក និងបិតាសន្តិភាពរបស់កម្ពុជា , សម្តេច ហ៊ុន សែន ៣ យន្តការឈ្នះកូវីដ-១៩ , ទឹកចិត្តអ្នកជួយសង្គ្រោះ , កូនប្រុសច្បងដ៏មានឥទ្ធិពល និង វីរបុរស ០៧១ ដែលជាស្នាដៃរៀបរៀងអ្នកនិពន្ធ ពៅ សុខ ។

លោក មែ ស៊ីថុន ប្រធានសមាគមក៍បានបញ្ជាក់ទៀតថា ការតាំងបង្ហាញនេះដែរគឺដើម្បីឲ្យសាធារណជនចូលមកទស្សនា និងអានហើយបើ អ៊ុំ ពូ មី បងប្អូន ចង់បានយកទៅសិក្សាឈ្វេងយល់អម្អិត សមាគមនឹងផ្តល់ជូនដោយឥតគិតថ្លៃ ។

នាឱកាសនោះដែរ លោកប្រធានសមាគម ក៏បានសម្តែងនូវក្តីរីករាយដែលបានមកចូលរួមតាំងបង្ហាញសៀវភៅសរសេរអំពីថ្នាក់ដឹកនាំកំពូលរបស់ជាតិ និងសូមថ្លែងអំណរគុណដល់លោកបណ្ឌិត ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី និងជាប្រធានក្រុមការងារសៀវភៅ កូនប្រុសច្បងដ៏មានឥទ្ធិពល និងលោក បឿ ចាស្ទីន រស់នៅរដ្ឋតិចសាស់ ដែលតែងតែបានឧបត្ថម្ភគាំទ្រដល់សមាគមជានិច្ចផងដែរ៕ដោយ៖ សិរី នាគ

Check Also

រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យលេខ១២៩ អនក្រ.បក ស្តីពីបែបបទ និងនីតិវិធី នៃការស្នើសុំនិងវាយតម្លៃក្នុងការផ្តល់គោរមងារឧកញ៉ា និងការបញ្ចប់គោរមងារឧកញ៉ា

Leave a Reply

Your email address will not be published. Required fields are marked *