Breaking News

លោក ឈឿន សុចិត្ត ឧបត្ថម្ភម៉ាស៊ីនថតចម្លងមួយគ្រឿងជូនដល់សាលាសង្កាត់ដើមមៀន សម្រាប់ប្រើប្រាស់ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា

កណ្តាល៖ កាលពីរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ លោក ឈឿន សុចិត្ត ប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ដើមមៀន ក្រុងតាខ្មៅ បានចាត់ឲ្យ លោក ឡាក់ ម៉េងធី អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ដើមមៀន នាំយកអំណោយ ជាម៉ាស៊ីនថតចម្លង ម៉ាក Canon ADV C5240i មួយគ្រឿង មានតម្លៃ ១,១៥០ដុល្លារ ប្រគល់ជូនលោក ឯក សំណាង ចៅ សង្កាត់ដើមមៀន សម្រាប់ប្រើប្រាស់ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ។

ក្នុងឱកាសនេះដែរ លោកចៅសង្កាត់ បានគោរពអរគុណ លោក ឈឿន សុចិត្ត ប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ដើមមៀន ក្រុងតាខ្មៅ យ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះការជួយឧបត្ថម្ភ នូវម៉ាស៊ីនថតចម្លង ម៉ាកCanon ADV C5240i ។

លោកចៅសង្កាត់ សូមជូនពរលោកប្រធានក្រុមការងារ មាន សុខភាពល្អបរិបូរណ៍ សូមជួបប្រទះតែពរ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕ដោយ៖ សិរី នាគ

 

Check Also

អយ្យការអមសាលាដំបូងខេត្តសៀមរាប សម្រេចចោទប្រកាន់មនុស្ស១១នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាង១២០គីឡូក្រាម

Leave a Reply

Your email address will not be published. Required fields are marked *