Breaking News

លោក ខុន សេរីរដ្ឋា ប្រធានក្រុមការងារយុវជនគណបក្សស្រុកអង្គស្នួលបានចុះជួបសំណេះសំណាលជាមួយគ្រួសារបក្សចំនួន១២៣គ្រួសារ និងសមាជិកបក្សចំនួន៣៨៩នាក់

កណ្តាល៖ លោក ខុន សេរីរដ្ឋា ប្រធានក្រុមការងារយុវជនគណបក្សស្រុកអង្គស្នួល ខេត្តកណ្តាល នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ គ្រួសារបក្សចំនួន ១២៣គ្រួសារ និងសមាជិកបក្សចំនួន៣៨៩នាក់ ស្រី២០៤នាក់នៅភូមិពាម ឃុំព្រៃពួច ស្រុក អង្គស្នួល ខេត្តកណ្តាល។

នៅថ្ងៃនេះដដែល លោក ខុន សេរីរដ្ឋា ប្រធានក្រុមការងារយុវជនគណបក្សស្រុកក៏បានអញ្ជើញមកទីស្នាក់កាគណបក្សឃុំ និងបានឧបត្ថម្ភអង្ករចំនួន១០បាវ ស្មើនឹង៥០០គីឡូ មួក៣០០ និងអាវគណបក្សចំនួន៣០០ជូនដល់គណបក្សប្រជាជនឃុំព្រៃពួច។

គួរជម្រាបជូនថា លោក ខុន សេរីរដ្ឋា ប្រធានក្រុមការងារយុវជនគណបក្សស្រុកក៏បានឧបត្ថម្ភដល់បងប្អូនទាំងចំនួន៣៨៩នាក់នូវថវិកាមួយចំនួន លោកប្រធានឧបត្ថម្ភកងកំលាំងប៉ុស្តិ៍ ប្រជាការពារ និងគណៈបក្សឃុំផងដែរ៕ដោយ៖ សិរី នាគ

Check Also

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងប្រធានបេសកកម្ម IOM ប្រចាំកម្ពុជា ពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការក្នុងការងារទេសន្តរប្រវេស៍

Leave a Reply

Your email address will not be published. Required fields are marked *