Breaking News

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីក្នុង ពិធីប្រកាសផ្ទេរភារកិច្ច និងចូលកាន់មុខតំណែង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកែវ

តាកែវ៖ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសផ្ទេរភារកិច្ច និង ចូលកាន់មុខតំណែងជាផ្លូវការរបស់ ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវថ្មី ជំនួស ឯកឧត្តម ជីវ ចាន់តារា ដែលត្រូវភារកិច្ចជា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពត ។

ពីធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ , ឯកឧត្តម លោកជំទាវ សមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម, ថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌, ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ ព្រមទាំងចៅក្រម ព្រះរាជអាជ្ញារង ក៏ដូចជា លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មន្រ្តីរាជការ មន្ត្រីតុលាការ និងកងកម្លាំងប្រដាប់អាវុធជាច្រើនរូបទៀត ៕ដោយ៖ សិរី នាគ

About srn tv

Check Also

អ្នកនាំពាក្យលោកអភិសន្តិបណ្ឌិត ស សុខា ៖ បញ្ហាឧក្រិដ្ឋកម្មតាមអុីនធើណេត និងអំពើជួញដូរមនុស្ស បានវិវត្តន៍មកក្លាយជាបញ្ហារួមពាសពេញសាកលលោក

Leave a Reply

Your email address will not be published. Required fields are marked *