Breaking News

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើសន្និសិទកាសែតបង្ហាញពីលទ្ធផលក្នុងការបង្ក្រាបក្រុមជនសង្សយ័ប្រើប្រាស់និងជួញដូរអាវុធ ក្រោយហេតុការណ៍ផ្ទុះអាវុធបណ្តាលឲ្យអធិការរងនគរបាលក្រុងព្រះសីហនុម្នាក់រងរបួសធ្ងន់ធ្ងន់ធ្ងរបាក់ជើងស្តាំ.!

    ព្រះសីហនុ៖  លោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី២៥មិថុនា ២០២២ កន្លងមកនេះ បានធ្វើសន្និសីទកាសែត ដើម្បីបង្ហាញពីលទ្ធផលដែលកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបង្ក្រាបក្រុមជនសង្សយ័ បានប្រើប្រាស់និង ជួញដូរអាវុធខុសច្បាប់ បន្ទាប់ពីព្រឹត្តិការណ៏ផ្ទុះអាវុធពីសំណាក់ក្រុមជនល្មើសនៅក្រុងព្រះសីហនុ បណ្តាលឲ្យ អធិការរងនគរបាលក្រុងព្រះសីហនុមួយរូបរងរបួសបាក់ជើងខាងស្តាំធ្ងន់ធ្ងរ កាលពីយប់ថ្ងៃទី១៥មិថុនា២០២២កន្លងមកនេះ។   

លោកឧត្តមសេនីយ៌ទោស្នងការមានប្រសាសន៌បញ្ជាក់ឲ្យដឹងថាក្នុងកិច្ចប្រតិបត្តិការចាប់ពីថ្ងៃទី១៥ ទៅដល់១៨ខែមិថុនាឆ្នាំ២០២២ដោយមានកិច្ចសហការកម្លាំងជំនាញនាយកដ្ឋានពាក់ព័ន្ធចំណុះឲ្យអគ្គស្នងការនៃអគ្គស្នងកាដ្ឋាននគបាលជាតិ.អាយ្យការអមសាលាតំបូង ក្រុងភ្នំពេញ .អាយ្យការអមសាលាតំបូងខេត្តកណ្តាល .អាយ្យការអមសាលាតំបូងខេត្តឧត្តរមានជ័យ .អាយ្យការអមសាលាតំបូងខេត្តរតនគីរីរួមនិងកម្លាំងសមត្ថកិច្ចនគបាលជំនាញពាក់ព័ន្ធរូមសហការជាមួយគ្នាដឹកនាំបញ្ជារផ្ទាល់ពីសំណាក់ឯកឧត្តមនាយឧត្តសេនីយ៏សន្តិបណ្ឌិត នេត សាវឿនអគ្គស្នងការនគរបាលជាតិ បានបញ្ជារគ្រប់ទីតាំង ភូមិសាស្រ្តដែលជំនាញចុះស្រាវជ្រាវ។  ក្នុងនោះ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុក៏បាន យកចិត្តទុកដាក់ ក្នុងរឿងនេះទាំង យប់ទាំងថ្ងៃ គិតគូរពីសុវត្ថិភាពកងកម្លាំងនគបាលជាតិ ជាពិសេស នគបាលខេត្តព្រះសីហនុនិងបានផ្តល់ សម្ភារៈ និងថវិកាដើម្បីបំពេញភារៈកិច្ចនេះផងដែរ ។

កងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានបើកប្រតិបត្តិការ ពីមួយថ្ងៃទៅមួយថ្ងៃ ឈានដល់ការចាប់ខ្លួនជនពាក់ព័ន្ធ .អ្នកកម្មង់ទិញ អាវុធ យកមកចែកចាយដោយខុសច្បាប់.និងអ្នកកម្មង់ពីប្រទេសជិត ខាងយកមកចែកចាយ សរុប ឃាត់ខ្លួនបាន ចំនួន០៦នាក់ ។ក្រោយចាប់ខ្លួន បានដក់ហូត អាវុធ ប្រើគ្រាប់ពិត ចំនួន១១ដើម ក្នុងនោះ អាវុធខ្លីចំនួន០៩ដើម និង អាវុធវែងចំនួន០២ដើម ដោយអាវុធទាំងអស់សុទ្ធសឹងជាអាវុធស្វាយប្រវត្តិ នៅថ្មី​១០០ភាគរយ។ក្នុងនោះក៏បានដកហូត អាវុធកែឆ្នៃប្រើប្រាស់គ្រាប់ជ័រ .គ្រាប់ដែក បានចំនួន៣១ដើម រួមនិងបំពង់ទប់សម្លេង(ស៊ីឡង់ហ៊្យឺ )សំរាប់ប្រើប្រាស់ ជាមួយអាវុធ​ខ្លីបានចំនួន១៩ដើមផងដែរ។លោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ឲ្យដឹងទៀតថាជនសង្ស័យទាំង០៦នាក់ខាងលើ នេះ ពួកគេមានទំនាក់ជាមួយយ៉ាងស៊ីសង្វាក់ក្នុងការប្រព្រិត្តបទល្មើសជួញដូរអាវុធដោយពួកគេខ្លះមានជំនាញខាងជួសជុលអាវុធលក់ចែកចាយនិងកែឆ្នៃ​ពីអាវុធបាញ់គ្រាប់ជ័រ ទៅជាអាវុធបាញ់គ្រាប់ពិត(៣៨០ឌីក្រេ ) ជាគ្រាប់អាចបាញ់ សម្លាប់មនុស្សបាន ។គួរបញ្ជាក់ផងដែរថាជនសង្សយ័ដែលបានចាប់ខ្លូនក្នុងពេលធ្វើសកម្មភាពបាញ់មកលើសមត្ថកិច្ចបណ្តាលឲ្យលោកអធិការរងម្នាក់រងរបួសបាក់ជើងខាងស្តាំនិងក្រោយធ្វើសកម្មភាពសរុបចំនួន៩នាក់ក្នុងនោះ ជនជាតិវៀតណាមចំនួន០៣នាក់ (ស្រី០១នាក់)និងជនជាតិខ្មែរចំនួន០៦នាក់(ប្រុស)ដោយ ជនជាតិវៀតណាម ០៣ នាក់ដែលចាប់ខ្លួនភ្លាមៗក្រោយកើតហេតុថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ ២០២២ត្រូវ បានបញ្ជូនទៅផ្តន្ទាទោស រួចហើយ។ចំណែកជនជាតិខ្មែរ០៦នាក់ដែលចាប់បានក្រោយនេះនឹងបញ្ជូនទៅផ្តន្ទាទោសនារៀសថ្ងៃទី២៥មិថុនា២០២២កន្លងមកនេះផងដែរ។គួររំលិកឡើងវិញផងដែរថា៖ លោកវរសេនីយ៍ត្រី ងី បេ ឡា អធិការងនគរបាលក្រុងព្រះសីហនុ ត្រូវបានក្រុមជនល្មើសបាញ់បាក់ជើងខាងស្តាំរងរបួសធ្ងន់ធ្ងរខណៈពេល លោកចុះបំពេញការងារឆែកឆេអាវុធជាតិផ្ទុះនៅតាម ដងផ្លូវសាធារណៈ កាលពីយប់ថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ២០២២ នៅត្រង់ចំណុចតាមបណ្តោយផ្លូវស្ថិតក្នុងភូមិ ០៦ សង្កាត់លេខ ០៤ ក្រុងព្រះសី ហនុ។ ក្រោយពេលកើត ហេតុ សមត្ថកិច្ចនគរបាលបានធ្វើការចាប់ខ្លួនជនជាប់សង្ស័យ ចំនួន០៥នាក់ ក្នុងនោះ ស្រី០២នាក់។ប៉ុន្តែរក្រោយមកមនុស្សចំនួន០២នាក់(ស្រី១នាក់)ត្រូវបានសមត្ថកិច្ចបានដោះលែងវិញក្រោយសាកសួរមិនមានការពាក់ព័ន្ធ៕SRN

 

                 

 

Check Also

រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ៧ឆ្នាំចុងក្រោយនេះ ពុំមានអ្នកសារព័ត៌មានណាម្នាក់​ទទួលពិន័យជាប្រាក់ឬជាប់ពន្ធធនាគារដោយសារការបំពេញតួនាទី និងភារកិច្ចស្របច្បាប់ និងតាមក្រមសីលធម៌ជាអ្នកសារព័ត៌មាននោះទេ

Leave a Reply

Your email address will not be published. Required fields are marked *