សារព័ត៌មានរុស្ស៊ី បានផ្សាយថា ការវាយប្រហារយ៉ាងខ្លាំងពីមីស៊ីលអន្តរទ្វីបរបស់រុស្ស៊ី ទៅលើជំរុំទាហានស៊ីឈ្នួលរបស់ណាតូ ដែលឈរជើងនៅព្រំដែនប្រទេសប៉ូឡូញ ។
តាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានផ្សាយថា យ៉ាងហោចណាស់ក៏មានមីស៊ីលអន្តរទ្វីប ៦គ្រាប់ សំដៅទៅលើទីតាំងទាហានស៊ីឈ្នួលរបស់ណាតូ នៅតំបន់ជីតព្រំដែនប្រទេសប៉ូឡូញនិងអ៊ុយក្រែនប្រមាណ ១០ គីឡូម៉ែត្រ ។
លទ្ធផលគឺទីតាំងដែលមានទាហានស៊ីឈ្នួលបរទេសរាប់រយអ្នក ក៏ដូចជាគ្រាប់រំសេវ និងអាវុធរបស់ប្រទេសលោកខាងលិចដែលបានបញ្ជូនទៅឲ្យអ៊ុយក្រែនតាមរយៈប្រទេសប៉ូឡូញ។
ការវាយប្រហារខាងលើរបស់រុស្ស៊ី គឺជាសារសំខាន់ផ្ញើទៅកាន់ប្រទេសប៉ូឡូញ ដោយបញ្ជាក់ថា លទ្ធផលនៃការជួយដល់អ៊ុយក្រែនគឺបែបណាហើយ។
តាមការវាយតម្លៃ ការវាយប្រហារធ្វើឡើងដោយមីស៊ីល អន្តរទ្វីបបាញ់ចេញពីដែនអាកាស ។ កន្លងមករុស្ស៊ីតែងតែប្រើប្រាសមីស៊ីល Kh-22 បាញ់ចេញពីយន្តហោះទម្លាក់គ្រាប់ Tu-22M3ទៅលើគោលដៅនៅក្នុងប្រទេសអ៊ុយក្រែន ៕SRN