Breaking News

ប្រធានាធិបតីពូទីន សន្យាបញ្ជូនមីស៊ីលបំពាក់ក្បាលគ្រាប់បរមាណូទៅកាន់បេឡារ៉ូស

ប្រធានាធិបតីរុស្ស៊ី​ លោកពូទីន បានសន្យាថាទីក្រុងមូស្គូនឹងបញ្ជូនមីស៊ីល បំពាក់ក្បាលគ្រាប់បរមាណូទៅកាន់ប្រទេសបេឡារ៉ូស ដើម្បីជួយការពារប្រទេសនេះ។ ជាមួយគ្នានេះរដ្ឋាភិបាលអ៊ុយក្រែន បានចោទប្រកាន់រុស្ស៊ី កំពុងតែអូសទាញបេឡារូសចូលក្នុងសង្គ្រាម។

តាមការប្រកាសរបស់ក្រសួងការបរទេសរុស្ស៊ី  ប្រធានាធិបតីពូទីន នៅថ្ងៃទី ២៥ខែមិថុនា បាននិយាយទៅកាន់សមភាគី បេឡារ៉ូស លោកAlexander Lukashenko​ថា ទីក្រុងមូស្គូនឹងផ្តល់ឲ្យប្រទេសនេះប្រភេទមីស៊ីលបំពាក់ក្បាលគ្រាប់បរមាណូ ដើម្បីការពារប្រទេស​។

ោកពូទីនបានបញ្ជាក់ថា «យើងនឹងផ្តល់ឲ្យប្រទេសបេឡារ៉ូស​នៅប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្រ Iskander-M ទាំងពីរប្រភេទ គឺប្រភេទធម្មតា និងប្រភេទបំពាក់ក្បាលគ្រាប់បរមាណូ។ ជាមួយគ្នានេះរុស្ស៊ីនិងជួយអភិវឌ្ឍន៍យន្តហោះចម្បាំង ប្រភេទ Su-25 របស់ បេឡារូស ដើម្បីឲ្យយន្តហោះនេះអាចបំពាក់អាវុធបរមាណូ វាយប្រហារគោលដៅ។

សកម្មភាពនោះត្រូវបានរដ្ឋាភិបាលអ៊ុយក្រែន ចោទប្រកាន់ថា រុស្ស៊ីកំពុងតែអូសទាញបេឡារូសចូលក្នុងសង្គ្រាមរបស់រុស្ស៊ី ។ ជាមួយគ្នានោះរុស្ស៊ីនឹងប្រើប្រាស់ទឹកដីបេឡារូសដើម្បីវាយប្រហារនៅគោលដៅក្នុងប្រទេសអ៊ុយក្រែន៕SRN

 

 

Check Also

ឯកឧត្ដម​បណ្ឌិត​ លី​ ធុជ​ អនុប្រធាន​ទី១​ អាជ្ញាធរ​មីន​ បាន​ជួប​ពិភាក្សា​ក្រៅ​ផ្លូវ​ការ​ជាមួយ​ ឯកឧត្ដម​បណ្ឌិត​ Ale Musar​ ស្វាមី​លោកជំទាវ​ប្រធានាធិបតី​នៃ​ប្រទេស​ស្លូវើនៀ

Leave a Reply

Your email address will not be published. Required fields are marked *