Breaking News

បុគ្គលិកក្រុមហ៊ុន food panda បើកម៉ូតូក្នុងល្បឿនលឿនបុករថយន្តស៊េរីទំនើបបណ្ដាលឱ្យរងការខូចខាត

 ភ្នំពេញ៖ បុរសម្នាក់ជាអ្នកដឹកជញ្ជូនរបស់ក្រុមហ៊ុន foodpandaបើកបរម៉ូតូក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបុករថយន្តពីចំហៀងខាងឆ្វេងបណ្ដាលឲ្យរងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យ។

 ហេតុការណ៍ខាងលើនេះបានកើតឡើង វេលាម៉ោង១១:៣៥នាទីថ្ងៃទី ១០ខែ កក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ៦០៦ កែងផ្លូវលេខ៣០៧ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

 តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកឡង់គ្រូស័រ ពណ៌ស ផ្លាកលេខភ្នំពេញ2 AO-8338មួយគ្រឿងបើកបរតាមបណ្ដោយផ្លូវ៣០៧ ក្នុងទិសដៅពីត្បូងទៅជើងលុះធ្វើដំណើរមកដល់ផ្លូវ៦០៦ ស្របពេលនោះស្រាប់តែមានម៉ូតូមួយគ្រឿងបើកបរដោយបុគ្គលិករបស់ក្រុមហ៊ុន foodpandaម៉ាក C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០២២ ពាក់ស្លាកលេខភ្នំពេញ 1JB- 8674   បើកបរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តពេញទំហឹងជាំចំហៀងរថយន្តខាងឆ្វេងធ្វើខាងក្រោយបណ្តាលអោយរថយន្តរងការខូចខាតកំពិតទ្វារខាងឆ្វេងខាងក្រោយចំណែកឯអ្នកបើកបរម៉ូតូដួលបោកក្បាលសន្លប់ស្ដូកស្ដឹងត្រូវបានសមត្ថកិច្ចហៅរថយន្តសាម៉ុយដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ព្រមទាំងម៉ូតូខូចខាតយ៉ាងដំណំ។

តាមរួចជាក់រូបភាពវីដេអូកាមេរ៉ាសុវត្ថិភាពបានឲ្យឃើញថាចំពោះមូលហេតុដែលបណ្តាលអោយមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងខាងលើមកពីអ្នកបើកបរម៉ូតូបើកបរក្នុងល្បឿនលឿនដល់ផ្លូវកែងមិនបង្អង់ល្បឿនខ្វះការប្រុងប្រយ័ត្នបណ្តាលអោយបុករថយន្តពីចំហៀងខាងឆ្វេងបណ្ដាលឲ្យរងការខូចខាតរថយន្តទ្វារខាងក្រោមតែម្តងចំណែកឯខ្លួនឯងជាអ្នកបើកបរម៉ូតូរងរបួសធ្ងន់សន្លប់ស្ដូកស្ដឹង។

 ក្រោយកើតហេតុរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចចរាចរណ៍ខណ្ឌទួលគោកវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយគ្នានៅពេលក្រោយ៕SRN

 

Check Also

អ្នកដឹកជញ្ជូនទំនិញកំពុងរិ:គន់ ចំពោះមេគយខេត្តកណ្តាល កោសរូសក្នុងប្រយោជន៍បុគ្គលរឿងទារសេវាក្បាលឡាន !

Leave a Reply

Your email address will not be published. Required fields are marked *