ក្នុងពេលដែលករណីឆ្លងកូវីដ ១៩ កើនឡើងខ្ពស់នៅជុំវិញពិភពលោក អគ្គលេខាធិការអង្គការសុខភាពពិភពលោក លោកTedros Adhanom Ghebreyesus នៅថ្ងៃទី១៣ខែកក្កដា បានអំពានាវដល់រដ្ឋាភិបាលបណ្តាប្រទេសអនុវត្តការពាក់ម៉ាស់និងរក្សាគម្លាត់ឡើងវិញ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ ១៩ ។
នៅក្នុងកិច្ចប្រជុំប្រចំាសប្តាហ៍ លោក Tedros Adhanom Ghebreyesus បានលើកឡើងថា វីរុស កូវីដ១៩ កំពុងតែរាលដាលយ៉ាងសេរី ហើយបណ្តាប្រទេសមិនមានវិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព ។
កាលពីសប្តាហ៍កន្លងមក អង្គការសុខភាពពិភពលោក បញ្ជាក់ថា កូវីដ១៩ នៅតែជាស្ថានភាពអាសន្នដល់សុខភាព សាធារណៈ ដែលត្រូវតែយកចិត្តទុកដាក់ពីសហគមន៍អន្តរជាតិ ។ អគ្គលេខាធិការTedros Adhanom Ghebreyesus បញ្ជាក់ថា «កូវីដ១៩នៅមិនទាន់បញ្ចប់នៅឡើយទេ»។
កាលពីសប្តាហ៍កន្លងក ក្នុងរយៈពេល ពីថ្ងៃទី ៤ដល់ថ្ងៃទី ១០ខែកក្កដា ករណីឆ្លងកូវីដ១៩ នៅទូទាំងពិភពលោក មានដល់ទៅ ជាង៥,៧លាននាក់ គឺបានកើនឡើង ៦%បើប្រៀបធៀបនឹងមួយសប្តាហ៍មុន។
គិតត្រឹមពីដើមឆ្នាំ ២០២២ មកទល់ពេលនេះ ច្បាប់រក្សាគម្លាត និងពាក់ម៉ាស ត្រូវបានលុបចោលនៅក្នុងប្រទេសជាច្រើន ហើយបើកដំណើរការសេដ្ឋកិច្ចទាំងស្រុងឡើងវិញ។ ប៉ុន្តែនៅពេលនេះដោយមានករណីឆ្លងកូវីដ១៩ កើនឡើងខ្ពស់ អង្គការសុភាពពិភពលោក ស្នើឲ្យពាក់ម៉ាស់និងរក្សាគម្លាត់ជាថ្មី៕